ទំព័រដើម / ព័ត៌មានជាតិ / វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជាបានកើនឡើងជិត ៣០ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៨

វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជាបានកើនឡើងជិត ៣០ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៨

ភ្នំពញ: សមាគម​ធានារ៉ាប់រង​កម្ពុជាបានឲ្យដឹងថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជាបានកើនឡើងជិត ៣០ ភាគរយនៅត្រីមាសទី ១ ឆ្នាំ នេះ ដែលបានជួយដល់កិច្ចគាំពារសុខភាពសាធារណៈ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ធានារ៉ាប់រង​កម្ពុជាដែលទទួលកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ បង្ហាញអោយដឹងថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៨ នេះ​ បុព្វលាភ​ធានារ៉ាប់រង​​កើនឡើង​ពី ៣៦,២ លាន​ដុល្លារ​អាមេរិក​ទៅ ៤៦,៨ លាន​ដុល្លារ​អាមេរិក​ ដែលបានមក​ពី​ការកើនឡើង​នៃ​វិស័យ​ធានារ៉ាប់រង​ទូទៅ​ចំនួន​ ១៤ ​ភាគរយ និង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ៥០ ​ភាគរយ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​សរុប​ចំនួន ១១ ​នៅ​កម្ពុជា​បាន​រួម​ចំណែក​ក្នុង​ទំហំ​បុព្វលាភ​រ៉ាប់រង​ សរុប​ចំនួន ២៤,៦ លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​បុព្វលាភ​ធានារ៉ាប់រង​ដុល​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សរុប​ចំនួន​ ៧ មាន​ចំនួន​ ២២,១ ​លាន​ដុល្លារ​អាមេរិក គិត​តែ​ក្នុង​ត្រីមាស​ទី​ ១ ​នៃ​ឆ្នាំ ២០១៨ តែ​ប៉ុណ្ណោះ​។

 

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជាបានថ្លែងបញ្ជាក់ថា ភាពជោគជ័យ​នៃ​វិស័យ​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការយល់ដឹង​កាន់តែ​ប្រសើរ​ជាង​មុន​របស់​ប្រជាជន​ចំពោះ​សារៈសំខាន់​នៃ​សេវា​ធានារ៉ាប់រង​។ ជាមួយ​នឹង​ស្ថិរភាព​ក្នុង​ប្រទេស​ក៏​ដូចជា​ការរីកចម្រើន​សេដ្ឋកិច្ច ធ្វើឲ្យគេ​ជឿជាក់​ថា វិស័យ​ទាំង​មូល​នឹង​បន្ត​រីកលូតលាស់​ជា​បន្តបន្ទាប់​ ​។

 

លោក  Robert Elliott អនុប្រធាន​នៃ​សមាគម​ធានារ៉ាប់រង​កម្ពុជាមាន​ប្រសាសន៍​ថា  វិស័យធានារ៉ាបរ៉ងអាយុជីវិត​នៅកម្ពុជាបាន​សម្រេចភាពជោគជ័យ បើ​ទោះបី​ជា​វិស័យ​នេះ​ទើប​តែ​មាន​អាយុកាល​បាន​ ៦ ​ឆ្នាំ​ក៏ដោយ​។ ក្រុមហ៊ុន​ធានារ៉ាប់រង​​អាយុជីវិត​ទាំងអស់​ដើរតួនាទី​យ៉ាង​សំខាន់​មួយ​នៅពេល​ដែល​ជីវភាព​ប្រជាជន​មាន​ការរីកចម្រើន​ឡើង ស្រប​ពេល​នឹង​ការកើនឡើង​នៃ​ប្រជាជន​ដែល​មាន​ជីវភាព​ធូរធារ​ផង​ដែរ​៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *