ទំព័រដើម / ការបោះឆ្នោត / គ ជ ប ឱ្យ​ដឹង​ថា​​ការ​ធ្វើ​​យុទ្ធនាការបោះ​ឆ្នោត របស់​គណបក្សនយោបាយ​​នានា ​រយៈ​ពេល​​៥​ថ្ងៃ មក​​នេះ គឺ​​មាន​ប​ណ្ដឹង​​ចំនួន​៣ ករណី

គ ជ ប ឱ្យ​ដឹង​ថា​​ការ​ធ្វើ​​យុទ្ធនាការបោះ​ឆ្នោត របស់​គណបក្សនយោបាយ​​នានា ​រយៈ​ពេល​​៥​ថ្ងៃ មក​​នេះ គឺ​​មាន​ប​ណ្ដឹង​​ចំនួន​៣ ករណី


មន្ត្រី​គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត ​ឱ្យដឹងថា​ក្បួនយុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត របស់គណបក្ស​នយោបាយ​នានា ​ដែលធ្វើឡើង​រយៈពេល​៥ថ្ងៃ​មកនេះ ថ្វីត្បិត​តែស្ថានភាព​ទូទៅ​រលូ​ន​ ហើយគ្មាន​អំពើហឹង្សា ប៉ុន្តែ​ គ ជ ប បាន​ទទួ​ល​បណ្ដឹង​យ៉ាងហោចណាស់ក៏​ចំនួន​៣ករណី​ដែរ​។​
សេចក្តីប្រកាសពត៌មាន​​​របស់ (គ ជ ប) កាលពីថ្ងៃទី១១ខែកក្កដា​ឱ្យដឹងថា​ក្នុងរយៈពេល​៥ថ្ងៃ​នៃការធ្វើ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត របស់គណបក្ស​នយោបាយនានា ថ្វីត្បិតតែ​ស្ថានភាព​សន្តិ​សុខ សុវត្ថិ​ភាព និងសណ្ដាប់ធ្នាប់សាធារណៈ បានរលូន ក៏ប៉ុន្តែ​គណកម្មការរៀបចំ ការបោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​​ខេត្តកណ្ដាល​បាន​ទទួល​បណ្ដឹងចំនួន១ករណី​​និង​នៅ​ខេត្ត​រតនគីរី ​មាន​បណ្ដឹងចំនួន​២​ករណី​។​​

​អ្នកនាំពាក្យ(​គ ជ ប) លោក បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ នៅព្រឹក​​ថ្ងៃព្រហស្បតិ៍ទី​១២​ខែ​កក្កដា​ថា៖​នៅ​សង្កាត់​ឡា​បានសៀក​ ក្រុង​បាន​លុង ខេត្តរតនគីរី ​គឺ​អាជ្ញាធរមូលដ្ឋាន​ ​បាន​ប្ដឹង​គណ​បក្ស​​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ របស់លោក​ ខឹម វាសនា ដែល​បាន​ដើរ​ចាក់មេក្រូ ឃោសនា ដោយ​មិនសុំការអនុញ្ញាត ពី​អាជ្ញាធរ​។ ​ករណីនេះ ត្រូវ​អាជ្ញាធរមូលដ្ឋាន ក្នុងសង្កាត់ចំនួន​២ដាក់ពាក្យ​បណ្ដឹ​ង។​ ​
​ចំណែក​នៅ​ឯ​ឃុំ​ព្រែក​​អំពិល ស្រុក​ស្អាង ខេត្តកណ្ដាល ​គឺ​មាន​ពលរដ្ឋ​ម្នាក់ បាន​យកដុំថ្ម គប់​ទៅលើ​ម៉ូតូ​កង់បី របស់គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ នៅ​ពេល​ដែលគណបក្ស​នោះ ​កំពុង​ប្រើ​​ឧបករណ៍បំពង​សម្លេង ដឹកចល័ត​ ដើម្បី​ឃោសនា​។​​
​លោក ហង្ស ពុទ្ធា ​បញ្ជាក់ថា​៖​រហូតមកដល់​ថ្ងៃទី​១២ ខែ​​កក្កដា គឺ​​មន្ត្រី​រៀបចំការបោះ​ឆ្នោត​ កំពុង​​ដោះស្រាយ​​បណ្ដឹង​ទាំង​៣​ករណីនោះ។​​
​សូមបញ្ជាក់​ថា​​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត អាណត្តិទី៦ នឹងធ្វើឡើង នៅថ្ងៃទី២៩​ខែ​កក្កដា ខាងមុខ។​​
បើគិត​ត្រឹម​ថ្ងៃទី​​១២​​ខែ​កក្កដា​ គឺ​​នៅ​សល់​​រយៈពេល​តែ​១៧​ថ្ងៃ​ប៉ុណ្ណោះ នឹងដល់ថ្ងៃ​បោះ​ឆ្នោត​ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *