ទំព័រដើម / ព័ត៌មានជាតិ / កំណើនការវិនិយោគផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់

កំណើនការវិនិយោគផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់

ភ្នំពញ៖កំណើនការវិនិយោគផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើង​ជាបន្តបន្ទាប់ដើម្បីបំពេញ​ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុង។

សព្វថ្ងៃនេះ ផ្សារទំនើបក្នុងរាជធានីភ្នំពេញ ទាំងផ្សារទំនើបអន្តរជាតិ និងផ្សារទំនើបក្នុងស្រុក បានបន្ត មានវត្តមានជាបន្តបន្ទាប់ ដោយក្នុងនោះ ផ្សារទំនើបអ៊ីអនសែនសុខ និងផ្សារម៉ាក្រូ កំពុងទាក់ទាញបាននូវចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។

ដើម្បីចូលរួមបំពេញបាននូវតម្រូវការទីផ្សារបន្ថែមនោះ ផ្សារទំនើបក្នុងស្រុកថ្មីមួយទៀត បានមានវត្តមានហើយនៅក្នុងខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ដែលផ្តល់ជូននូវ ហាងលក់ទំនិញគ្រប់ប្រភេទ កន្លែងញុំអាហារ ភេសជ្ជៈ កន្លែងកម្សាន្ត ហាងលក់សម្លៀកបំពាក់ល្បីៗ រោងភាពយន្តខ្នាតធំ និងអគារការិយាល័យជួលជាដើម។

លោក Philippe Prejent ប្រធានក្រុមហ៊ុន ជីប ម៉ុង រីថេល បានលើកឡើងថា ផ្សារទំនើប ជីប ម៉ុង កម្ពស់៤ជាន់ ក្នុងខណ្ឌ័សែនសុខនេះ នឹងអាចចូលរួមឆ្លើយតបទៅនឹងកំណើនតម្រូវការ​របស់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្នុងខណ្ឌ័សែនសុខផ្ទាល់តែម្ដង។

លោក តេង ឌឺលុច អ្នកវិភាគសេដ្ឋកិច្ច បានប្រាប់ទូរទស្សន៍រស្មីហង្សមាស​នៅថ្ងៃទី១២កក្កដានេះថា ​ វត្តមានផ្សារទំនើប ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន នៅមិនទាន់​ឆ្លើយតប​​ទៅនឹងកំណើនតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង និងភ្ញៀវទេសចរនោះទេ ។លោកបន្តថា ការពង្រីកទីផ្សារទំនើប ឆ្ពោះទៅ ខណ្ឌ័សែនសុខនេះ លបអន្តរជាតិងមជ្ឍមណ្ឌលពាណិជ្ចកម្មេញថ្មី ដែលបានកាត់បន្ថយ​កំលាតពីកណ្ដាលក្រុង ទៅជ្រាយក្រុងឲ្យក្លាយជាក្រុងតែមួយដូចគ្នានៅពេលដែលមានអបានជួយកាត់បន្ថយ​គំលាតពីកណ្ដាលក្រុង ទៅជ្រាយក្រុង ឲ្យក្លាយជាក្រុងតែមួយដូចគ្នា ៕អត្ថបទ៖ ម៉ៅ ចរិយា

Leave a Reply

Your email address will not be published. Required fields are marked *