ទំព័រដើម / ព័ត៌មានជាតិ / គ.ជ.បអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសដែលមកកំសាន្តនៅប្រទេសកម្ពុជាចូលរួមពិនិត្យការបោះឆ្នោត

គ.ជ.បអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសដែលមកកំសាន្តនៅប្រទេសកម្ពុជាចូលរួមពិនិត្យការបោះឆ្នោត

ភ្នំពញ៖ គ.ជ.បបានអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសដែលមកកំសាន្តនៅប្រទេសកម្ពុជាអាចចូលរួមពិនិត្យមើលការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតនាពេលខាងមុខនេះបានដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តិទៅដោយតម្លាភាព សេរីនិងយុត្តិធម៌ព្រមទាំងអាចទទួលយកបានទាំងអស់គ្នា។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១២កក្កដានេះ ឯ.ឧ ឌឹម សុវណ្ណារ៉ុម អ្នកនាំពាក្យគណៈកម្មាធិកា រជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថាគ.ជ.បមានប្រសាសន៍ថា៖ភ្ញៀវទេសចរបរទេសដែលមានបំណងចង់ចុះឈ្មោះចូលរួមពិនិត្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះត្រូវស្នើសុំទៅគ.ជ.ប ឬតាមរយៈក្រសួ ងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាជាមុនសិន។

ឯ.ឧបានបន្តថា៖ការអនុញ្ញាតឲ្យភ្ញៀវបរទេសចូលរួមពិនិត្យមើលការបោះឆ្នោតនេះគឺដើម្បីធ្វើជាសាក្សីក្នុងការឃ្លាំមើលការបោះឆ្នោតខាងមុខនេះព្រោះថាកាលណាមានអ្នកចូលរួមពិនិត្យមើលការបោះឆ្នោតកាន់តែច្រើនបង្ហា ញថាការបោះឆ្នោតនោះនឹងប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវពិសេសដើម្បីបង្កើននូវជំនឿជឿជាក់របស់អ្នកបោះឆ្នោតមកលើស្ថាប័នគជបផងដែរ។

យ៉ាងណាក៏ដោយ ឯ.ឧ បានអះអាងថាភ្ញៀវទេសចរបរទេសដែលចូលរួមពិនិត្យការឆ្នោតនិងរាប់សន្លឹកឆ្នោតនេះគ្រាន់តែជាភ្ញៀវពិសេសរបស់គជបប៉ុណ្ណោះប៉ុន្តែមិនមែនជាអ្នកសង្កេតការណ៍នោះទេ។

ឯ.ឧ អ្នកនាំពាក្យបានបន្ថែមថា៖ភ្ញៀវបរទេសពិសេសនេះអាចចុះទៅពិនិត្យមើលការបោះឆ្នោតនៅតាមការិយា ល័យបោះឆ្នោតនិងការិយាល័យរាប់សន្លឹកឆ្នោតបានដោយមិនចាំចាច់ចុះវត្តមានឡើយ។

ជាមួយគ្នានេះដែរឯ.ឧបានណែនាំដល់ភ្នាក់ងារសន្តិសុខបោះឆ្នោតដែលបំពេញភារកិច្ចការពារសន្តិសុខសុវត្តិភាពនិងសណ្នាប់​ធ្នាប់នៅតាមការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោតនិងមន្ត្រីគជបនៅតាមការិយាល័យបោះឆ្នោតទាំងអស់ត្រូវធ្វើការសហការនិងសម្រមសម្រួលដល់ភ្ញៀវបរទេសពិសេសនេះនៅពេលចុះនៅតាមការរិយាល័យបោះឆ្នោតឬរាប់សន្លឹកឆ្នោត។

លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែលបានថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី​១២កក្កដាបានបញ្ជាក់ថាការអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសចូលរួមពិនិត្យការបោះឆ្នោតនេះគឺជាសិទ្ធអំណាចរបស់គជប។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះមានអ្នកចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះប្រមាណជិត៦ម៉ឺននាក់ដែលមកពីប្រទេសថៃ ឡាវ ភូមា រុស្សី ចិន ជប៉ុននិងរួមទាំងអ្នកសង្កេតការណ៍ជាតិមកពីតាមអង្គការសង្គមស៊ីវិលនានាផងដែរ៕អត្ថបទ យ៉ែមសុជាតា

Leave a Reply

Your email address will not be published. Required fields are marked *