ទំព័រដើម / ព័ត៌មានជាតិ / រាជរដ្ឋាភិបាលណែនាំដល់ប្រជាពលរដ្ឋឲ្យផ្អាកការលក់ដូរនិងពិសាគ្រឿងស្រវឹង២ថ្ងៃនៅ​អំឡុងពេលមុននិងថ្ងៃ​បោះ​ឆ្នោត​

រាជរដ្ឋាភិបាលណែនាំដល់ប្រជាពលរដ្ឋឲ្យផ្អាកការលក់ដូរនិងពិសាគ្រឿងស្រវឹង២ថ្ងៃនៅ​អំឡុងពេលមុននិងថ្ងៃ​បោះ​ឆ្នោត​

 

  ភ្នំពញ៖រាជរដ្ឋាភិបាលបានណែនាំដល់ប្រជាពលរដ្ឋឲ្យផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងចំនួន២ថ្ងៃនៅ​អំឡុង​ពេល​មុន និងថ្ងៃបោះឆ្នោត​ខាងមុខ ដើម្បីរក្សាបរិយាកាសនយោបាយនៃដំណើរការបោះឆ្នោតឲ្យប្រព្រិត្តទៅ​បាន​រលូនល្អ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីណែនាំមួយ  ដែល​ទូរទស្សន៍​រស្មីហង្សមាស ទើប​ទទួល​បាននៅថ្ងៃទី១២ កក្កដានេះ  ដោយបានណែនាំដល់ប្រជាពលរដ្ឋនិងអ្នកលក់ដូរ​គ្រឿង​ស្រវឹង​ទាំងអស់ឲ្យផ្អាក ការលក់ដូរ និងពិសាគ្រឿងស្រវឹង  នៅមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត​ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីកុំឲ្យកើតមានអំពើហឹង្សាណាមួយ ដោយសារការសេពគ្រឿងស្រវឹង។

សូមបញ្ជាក់ថា នៅក្នុងសេចក្តីណែនាំនោះ បានស្នើដល់ប្រជាពលរដ្ឋខ្មែរ  ​និងជនបរទេសទាំង​អស់ដែលរស់នៅក្នុង​ប្រទេសកម្ពុជា  ត្រូវចូលរួមសហការជាមួយរាជរដ្ឋាភិបាល  កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ រដ្ឋបាលថ្នាក់​ក្រោមជាតិ​​លំ​ដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់  ពាណិជ្ជករ​​ និងអាជីវករ ត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹង នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨​ដល់ថ្ងៃទី២៩  ខែ កក្កដា ឆ្នាំ២០១៨  ដើម្បីរួមចំណែកទប់ស្កាត់អំពើរហិង្សា   ការគំរាមកំហែង ការបំភិតបំភ័យ  ​គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់ សង្គម  ដែលអាចបណ្តាលមកពីការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។

ប្រមុខរាជរដ្ឋាភិបាលក៍បានណែនាំ ដល់ក្រសួង ស្ថាប័ន  កងយោធពលខេមរៈភូមិន្ទ កងនគរបានជាតិ  រួមជា​មួយ​រដ្ឋបាលថ្នាក់ ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉ន ដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងគ្រប់​ប្រ​ភេទ  និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋ និងជនបរទេសទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន​ឲ្យចូលរួមអនុវត្តន៍ ការ​ផ្អាក់ ការលក់ដូរ ការពិសាគ្រឿងស្រវឹង ក្នុងគោលបំណងធ្វើឲ្យកិច្ចដំណើរការ ការបោះឆ្នោត ជ្រើសតាំងតំ​ណាង​រាស្ត្រ នីតិកាលទី៦  ថ្ងៃទី២៩ កក្កដា ឆ្នា២០១៨ ខាងមុខនេះ ប្រព្រិត្តទៅក្នុងបរិយាកាសនយោបាយល្អ  សេរីត្រឹមត្រូវ យុត្តិធម៌ ​និងគ្មានអំពើហិង្សា ។

ក្នុងសេចក្តីណែនាំនោះក៍បានឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន សហការជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  និង ក្រសួងស្ថាប័ន ពាក់ព័ន្ធ   ចូលរួមផ្សព្វផ្សាយ ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន   ដើម្បីឲ្យមហាជនទូទៅ​បានយល់​ជ្រួតជ្រាប និងចូលរួមអនុវត្តន៍ សេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធិភាព។

​ប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង លោក  ពៅ ធា ​ដែលមកប្រកបរបររកស៊ីនៅភ្នំពេញ  និងលោក ឡឹង  នី  រស់នៅ សង្កាត់ កន្ទោក ខណ្ឌពោធិសែនជ័យ  ដែលប្រកបរបរ រត់ម៉ូតូកងបី នៅរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍រ​ស្មី​ហង្សមាស នៅព្រឹកថ្ងៃទី១២ កក្កដានេះ ជាមួយ និងឆន្ទៈ ចូលរួមគាំទ្រក្នុងការអនុវត្តន៍តាមសេចក្តីណែ​នាំរបស់រាជ​រដ្ឋាភិបាល ដោយអះអាងថាមិនពិសារស្រា នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតនោះទេ។

សូមរំលឹកថា​កាលពីថ្ងៃទី៦ ខែ កក្កដា កន្លងទៅ  ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បានចេញសេចក្តីណែនាំមួយ  ឲ្យ  ផ្អាកការលក់ដូរ និងការពិសារគ្រឿងស្រវឹង២ថ្ងៃ គឺនៅមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ដោយហេតុថាកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹង គ្រប់ប្រភេទ ភាគច្រើនអាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឲ្យបាត់សណ្តាប់ធ្នាប់ សាធារណៈថែមទៀតផង៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *