ទំព័រដើម / ព័ត៌មានសំខាន់ៗ / ខេត្តកំពតគ្រោងនឹងបង្កើតផ្សារដោយ ឡែក មួយ សម្រាប់ដាក់លក់ផ្លែទុរេន

ខេត្តកំពតគ្រោងនឹងបង្កើតផ្សារដោយ ឡែក មួយ សម្រាប់ដាក់លក់ផ្លែទុរេន

ភ្នំពេញខេត្ត កំពត គ្រោងនឹង បង្កើត ឲ្យមាន ផ្សារ ដាច់ ដោយ ឡែក មួយ សម្រាប់ លក់ តែ ផលិតផល ក្នុង ខេត្ត ជា ពិសេស គឺទុរេន ដើម្បី ចូលរួម ថែរក្សា និង លើក កម្ពស់ កេរ្តិ៍ឈ្មោះ របស់ទុ រេន ខេត្ត កំពត ដែលមាន​  ឈ្មោះល្បី ល្បាញ ជាងគេនោះ។

ឯក ​​​ឧត្តម ជាវ តាយ អភិបាល​ ខេត្ត កំពត បានបញ្ជាក់ នៅក្នុង កិច្ច ប្រជុំក្រុម ប្រឹក្សា ខេត្តកាល ពីថ្មីៗ នេះថា ខេត្ត កំពត ត្រៀមនឹង រៀបចំ បង្កើត ផ្សារ​ដាច់ ដោយ ឡែកមួយ សម្រាប់ លក់ តែ ផលិតផល ដែល ផលិតបាន នៅក្នុង ខេត្ត ហើយ ជាពិសេស នោះ គឺទុរេន ខេត្ត កំពត ដើម្បី កុំឲ្យ មាន ការ លួច នាំ ទុរេន ពី បរទេស​ មក លក់ឲ្យអ្នក ទិញ យក​ទៅ បរិភោគដោយបន្លំ ថា ជា ទុរេនកំពត។

ឯក ឧត្តម បន្ត ថា កន្លង មក មានអ្នកនាំផលិតផលមួយចំនួន ក្នុងនោះ គឺ មាន ទុរេនពីបរទេស មកលក់ នៅខេត្តកំពត ដោយបន្លំថា ជាទុរេនរបស់ ខេត្ត កំពត ដើម្បី បានចំណេញ ច្រើន។ ករណីនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះនិងគុណភាពរបស់ទុរេនខេត្តកំពតដែលមានរសជាតិ ឆ្ងាញ់ជាងគេ។ជាមួយនោះក៍បានធ្វើ ឲ្យមា នការ ភាន់ច្រឡំ និង រិះគន់ ពីសំណាក់ ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិមកលេងខេត្តកំពតហើយបានទិញប៉ះចំផលិតផលដែលបានដាក់លក់ក្លែងបន្លំទាំងនោះ។

អភិបាលខេត្តកំពត បានឲ្យដឹងទៀតថា ចំពោះទុរេន ដែល នាំចូល ពី បរទេស  គឺមិនមែន ថាមិនឲ្យដាក់ លក់នៅក្នុង ខេត្តកំពតនោះទេ។ គេអាចលក់បាន តែត្រូវ បិទ ស្លាក សញ្ញា សម្គាល់ ផលិតផល ឲ្យបាន ត្រឹម ត្រូវ ជៀសវាង កុំលក់បោកប្រាស់ អ្នកទិញ ឲ្យសោះ។

ប្រធាន មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត កំពត លោក ចាន់ រិទ្ធ បាន ឲ្យដឹង ថា បច្ចុប្បន្ន នេះ នៅទូទាំង ខេត្តកំពត មានផ្ទៃដីដាំទុរេន ចំនួន១.២៣១ហិកតា។ ក្នុងនោះ មានផ្ទៃដី ប្រមូ ល ផល ចំនួន ៩៤៥ ហិកតា និង ទិនផល សរុប ក្នុង១ ឆ្នាំៗ ទទួលបានប្រមាណជិត៩ពាន់តោន។

លោកក៍បានឲ្យដឹងដែរ ថា ចំពោះ មូលហេតុ ដែលនាំឲ្យទុរេន ខេត្តកំពត មានឈ្មោះ ល្បី ល្បាញ  មាន រស់ ជាតិ ឈ្ងុយ ឆ្ងាញ់ ជាង គេនោះ គឺ ដោយសារ តែ លក្ខណពិសេស នៃភូមិសាស្រ្ត និង ដី មានជី ជាតិល្អ អំណោយ ផល ចំពោះដំណាំទុរេនតែម្តង៕រ៉ាម៉េត

 

 

 

អំពី kong sameth

Leave a Reply

Your email address will not be published. Required fields are marked *