ទំព័រដើម / ព័ត៌មានសំខាន់ៗ / អគ្គីភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះហាងលក់គ្រឿងទេសនៅអាមេរិក តែគ្មានអ្នកបាត់បង់ជីវិត

អគ្គីភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះហាងលក់គ្រឿងទេសនៅអាមេរិក តែគ្មានអ្នកបាត់បង់ជីវិត

សហរដ្ឋអាមេរិក៖ អគ្គីភ័យយ៉ាងសន្ធោសន្ទៅ​បានឆាបឆេះ​​ហាងលក់គ្រឿងទេស​មួយ​នៅ​ក្នុងទីក្រុង Phoenix រដ្ឋ ​ Arizona រហូតបណ្តាលឲ្យដំបូលអគារបានបាក់រលំ ប៉ុន្តែ​គ្មាន​សេចក្តីរាយកា​រណ៍ពីអ្នកបាត់បង់ជីវិត។​​

លោក Rob McDade មេដឹកនាំក្រុមពន្លត់អគ្គិភ័យបាន​ឲ្យ​ដឹងថា អគ្គី​ភ័យនេះ​បាន​ឆាបឆេះឡើង​ដំបូង​គេ​​គឺចេញពីឃ្លាំង​ខាងក្រោយដែលស្តុកទំនិញផ្សេងៗ​។

គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលអោយមានអគ្គិភ័យនេះឆាបឆេះឡើងនៅឡើយទេ ប៉ុន្តែ​មានភ្លៀ​ងធ្លាក់ខ្លាំងនិងព្យុះធូលីបានបោកបក់ឆ្លងកាត់​​តំបន់កើតហេតុកាលពីម្សិលមិញ​។

លោក ​McDade បាន​ឲ្យដឹងបន្ត​ថា ដំបូលហាង​ទំនិញបាន​បាក់​ខណៈ​ដែលក្រុម​អ្នក​ពន្លត់​អគ្គី​ភ័យ​​កំពុង​តែតស៊ូរពន្លត់អគ្គិភ័យយ៉ាងសស្រាក់ស្រាំ។​

មានសេចក្តីរាយការណ៍ថា ​ក្រុមអ្នកពន្លត់អគ្គិភ័យ​បានជួយជម្លៀស​បុគ្គ​លិក​និងម្ចាស់ហាង​ចេញ​ទាន់ពេលវេលា​ ទើបមិនបណ្តាល​ឲ្យ​នរណាម្នាក់រងរបួស រឺស្លាប់​នៅក្នុងហេតុការនេះ ខណៈ​ហាង​ទំ​និញ​ត្រូវរងការខូចខាតទាំងស្រុង។​​

នគរបាលក្រុង Phoenix បាននិយាយថា ផ្លូវមួយចំនួនត្រូវបានបិទចន្លោះពីផ្លូវ 31st និង 35th ហើយ​មិន​ទាន់មានការបញ្ជាក់ថា​ត្រូវបិទរហូតដល់ពេលណានោះទេ រហូតទាល់តែដឹងច្បាស់ថា​ ភ្លើងរលត់អស់ទាំងស្រុងតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *