ទំព័រដើម / ព័ត៌មានសំខាន់ៗ / វីដេអូដំបូងបង្ហាញថា ក្មេងៗថៃនិងគ្រូបង្វឹកទាំង១៣ស្ថិតក្នុងស្ថានភាពប្រសើរខ្លាំងនៅក្នុងមន្ទីរពេទ្យ

វីដេអូដំបូងបង្ហាញថា ក្មេងៗថៃនិងគ្រូបង្វឹកទាំង១៣ស្ថិតក្នុងស្ថានភាពប្រសើរខ្លាំងនៅក្នុងមន្ទីរពេទ្យ

ខេត្តឈៀងរ៉ៃ៖ ក្មេងៗ​និង​គ្រូ​បង្វឹកថៃទាំង​១៣នាក់​​ដែលត្រូវបានសង្គ្រោះចេញពី​ល្អាងភ្នំថាំហ្លួង​ដោយ​សុវត្ថិ​ភាព​​​នោះ​ ​ឥឡូវនេះគេបានឃើញ​​ជជែកគ្នា​  ​ដើរ និងលេងទូរស័ព្ទ​បាន​ធម្មតា​ឡើង​​វិញហើយ​ ​នៅក្នុង​វីដេអូដំបូង​​ដែល​រដ្ឋាភិបាលថៃបានបញ្ចេញ​កាលពីម្សិលមិញ។​

នៅក្នុងវីដេអូនេះ​ ​មានក្មេងខ្លះ​ពាក់ម៉ាស់ ​ខ្លះ​ដេកលើគ្រែពេទ្យ​ ខ្លះអង្គុយ ​ខ្លះដើរ ខ្លះជជែកគ្នា ខ្លះ​លេងទូរស័ព្ទ​និងខ្លះលើកដៃធ្វើសញ្ញាសន្តិភាព​ដាក់កាមេរ៉ា។​

​ក្មេងៗទាំង​១២នាក់ និង​គ្រូបង្វឹកម្នាក់​ ​សុទ្ធតែស្រកគីឡូជា​មធ្យម​ប្រហែល​​២គី​ឡូ​ក្រាម​ អំឡុង​ជាប់​ក្នុងល្អាងភ្នំ​​ថាំហ្លួងរយៈពេល​១៧ថ្ងៃ ​ប៉ុន្តែ​និយាយជា​រួម​គឺស្ថិតក្នុ​ងស្ថានភាពប្រសើរ​ ​​​​និង​គ្មាន​សញ្ញាណាគួរ​ឲ្យព្រួយបារម្ភនោះឡើយ​ នេះបើយោងតាមមន្ត្រីពេទ្យជាន់ខ្ពស់ម្នាក់។​

លោក ​ Chaiwetch Thanapaisal ប្រធានមន្ទីរពេទ្យ​ Chiangrai Prachanukroh បាន​ឲ្យដឹងបន្តថា ​គ្រូ​បង្វឹក​និងក្មេងៗទាំងនេះ ​ប្រហែលជាត្រូវ​ឲ្យសម្រា​កនៅម​ន្ទីរពេទ្យប្រហែល​១០ថ្ងៃ ​ទើប​អនុញ្ញាត​​​ឲ្យទៅផ្ទះវិញបាន ​ហើយ​នឹង​មាន​សុខ​ភាព​ដូចដើម​ពេលសម្រាកនៅផ្ទះបាន​៣០ថ្ងៃ ​​ប៉ុន្តែ​ប្រហែ​ល​​ជាត្រូវតា​ម​ដានសុខ​ភា​ពបន្តប្រហែល​មួយអាទិត្យទៀត​​បន្ទាប់ពីចេញពីមន្ទីរពេទ្យ។​

រីឯ​មន្ត្រីពេទ្យផ្នែកតាមដានសុខភាពម្នាក់​ឈ្មោះ ​ Thongchai Lertwilairattanapong បាន​ប្រាប់​អ្នក​យកព័ត៌មានថា ​ក្មេងម្នាក់​ក្នុងចំ​ណោ​មក្រុមចុងក្រោយ​ដែល​ត្រូវបានសង្គ្រោះកាលពីថ្ងៃអង្គារ​ ​មាន​បញ្ហា​​សួត​ ហើយថាក្នុងចំ​ណោមពួកគេ​ទាំង​អស់​សុទ្ធតែត្រូវបាន​ចាក់វ៉ាក់សាំងការពារតេតាណូ​ស​។​​

ដោយសារ​សុបិន្តអាក្រក់របស់ក្មេងៗនិងគ្រូបង្វឹកទាំង​១៣​ល្បីសុះសា​យទូ​ទាំងពិភព​លោក​នោះ​ ឥឡូវ​នេះមានព័ត៌មានលេចឮបន្ថែមទៀតហើយថា មានក្រុមហ៊ុនហូលីវូ​មួយ​ចង់​ទាក់ទងពួក​គេទៅថតជាខ្សែ​ភាពយន្តលំដាប់ពិភពលោកទៀតផង៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *