ទំព័រដើម / កីឡា / អ្នកគ្រាំទ្រក្រូអាត អបអរពេលក្រុមផ្តួលអង់គ្លេស ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូង

អ្នកគ្រាំទ្រក្រូអាត អបអរពេលក្រុមផ្តួលអង់គ្លេស ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូង

បាល់ទាត់ ៖ អ្នកគាំទ្រក្រូអាតរាប់ពាន់នាក់បានមើលការប្រកួតរវាងក្រូអាត នឹងអង់ គេ្លសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅទីក្រុង Zagreb ដោយក្រូអាតបានផ្ដួល អង់គ្លេស ២-១ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ។

 

សម្រាប់ការប្រកួតកាលពីយប់មិញ គ្រាប់បាល់ដំបូងរបស់អង់គ្លេសរកដោយកីឡាករ Keiran Trippier នៅ៥នាទីដើមវគ្គទី១ នឹងតាមបានស្មើវិញនាទី៦៨ដោយកីឡាករ Ivan Perisic ខណៈគ្រាប់ជ័យជម្នះរបស់ក្រូអាតរកបានដោយសមាជិក Juventus កីឡាករ Mario Mandzukic នាទី១០៩ក្នុងម៉ោងបន្ថែម១៥នាទី២ដង។

សូមបញ្ជាក់ថា ក្រូអាត នឹងត្រូវប្រជែងទល់នឹងមាន់គកបារាំងដណ្តើមជើងឯក FIFA World Cup 2018 ថ្ងៃអាទិត្យទី១៥ ខណៈអង់គ្លេសជួបបែលហ្ស៊ិកមួយប្រកួតទៀតដណ្តើម ចំណាត់ថ្នាក់លេខ៣នៅយប់ថ្ងៃសៅរ៍ទី១៤ ខែកក្កដានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *