ទំព័រដើម / កីឡា / Peter Sagan ឈ្នះដំណាក់ទី៥ Tour de France ខណៈអ្នកនាំមុខរួមមិនប្រែប្រួល

Peter Sagan ឈ្នះដំណាក់ទី៥ Tour de France ខណៈអ្នកនាំមុខរួមមិនប្រែប្រួល

ប្រណាំងកង់ ៖ កីឡាករប្រណាំងកង់ជើងឯកពិភពលោកសញ្ជាតិស្លូវ៉ាគី Peter Sagan បានប្រជែងយកឈ្នះដំណាក់កាលទី៥នៃព្រឹត្តិការណ៍ Tour de France កាលពីថ្ងៃពុធម្សិល មិញដែលជាជ័យជម្នះលើកទី២ក្នុងរដូវកាលនេះ។

Sagan សមាជិកក្រុម Bora-Hansgrohe  យកឈ្នះដំណាក់នេះលើចម្ងាយផ្លូវ​២០៤.៥ គីឡូម៉ែត្រ ដែលជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំ។ ខណៈសល់២០០ម៉ែត្រដល់​ទីព្រ័ត្រ Sagan បានប្រើល្បឿនយ៉ាងលឿនមកដល់ទីមុនគូប្រជែងកីឡាករអ៊ីតាលី Sonny Colbreli និងកីឡាករបែលហ្ស៊ិក Philippe Gilbert​ ដោយប្រើថិរវេលា៤ម៉ោង ៤៨នាទី និង០៦វិនាទី។

សូមបញ្ជាក់ថា ឆ្លងកាត់៥ដំណាក់កាលកន្លងមក នៅតែកីឡាករបែលហ្ស៊ិក Greg van Avermaet នាំមុខគេលើតារាងថិរវេលាសរុបដដែល ដោយប្រើថិរវេលា១៣ម៉ោង ៣៣នាទី និង​៥៦វិនាទី តាម​ពីក្រោយ​ពីរ​វិនាទី​ដោយកីឡាករសហរដ្ឋអាមេរិក Tejay van Garderen និង ៣វិនាទី​ដោយកីឡាករ Philippe Gilbert​ ស្របពេលបេក្ខភាពការពារជើងឯក Chris Froome ស្ថិតនៅលេខ១៥តាមពីក្រោយគេ៥៧វិនាទី។ ចំណែក​ដំណាក់កាល​ទី៦ថ្ងៃនេះ​មាន​ចម្ងាយ​ផ្លូវ ១៨១គីឡូម៉ែត្រ ក៏ជា​ដំណាក់កាល​កាត់​ផ្លូវ​ភ្នំ​ផង​ដែរ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *