ទំព័រដើម / កីឡា / Federer អស់សិទ្ធិការពារជើងឯក ខណៈ Nadal ឡើងប៉ះ Djokovic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon

Federer អស់សិទ្ធិការពារជើងឯក ខណៈ Nadal ឡើងប៉ះ Djokovic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon

កូនបាល់ បេក្ខភាពការពារតំណែងជើងឯក Wimbledon កីឡាករវាយកូនបាល់លំដាប់​ កំពូលសញ្ជាតិស្វីស Roger Federer អស់ឱកាសឡើងទៅវគ្គបន្ត ក្រោយរងបរាជ័យក្រោម​ថ្វី​ដៃកីឡាករមកពីអាហ្រ្វិកខាងត្បូង Kevin Anderson ត្រឹមវគ្គ៨នាក់ចុងក្រោយកាលពីយប់មិញ។

ម្ចាស់ជើងឯក Wimbledon ៨សម័យកាលលំដាប់លេខ១ពិភពលោក Roger Federer ប្រកួតចាញ់កីឡា​ករលំដាប់លេខ៨ពិភពលោក Kevin Anderson ២សីតទល់នឹង៣សីត ពោល​គឺ ៦-២, ៧-៦, ៥-៧, ៤-៦ និង ១៣-១១ ហើយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Anderson ត្រូវ​ជួបកីឡាករសហរដ្ឋអាមេរិក John Isner បន្ទាប់ពី John Isner ទម្លាក់កីឡាករកាណាដា Milos Raonic ៣សីទទល់នឹង១សីទ។

ចំណែកម្ចាស់ជើងឯក Wimbledon ៣សម័យកាល កីឡាករស៊ែប៊ី Novak Djokovic បាន​ឆ្លងផុតវគ្គ៨នាក់ ទោះធ្លាក់ចំណាត់ថ្នាក់មកដល់លេខ១២ពិភពលោកក៏ដោយ បន្ទាប់ពី អតីតលេខ១ពិភពលោករូបនេះ បានទម្លាក់ជើងខ្លាំងមកពីជប៉ុន Kei Nishikori ៣សីតទល់នឹង​១សីត គឺ ៦-៣, ៣-៦, ៦-២ និង ៦-២ ដែលចំណាយពេលជាង២ម៉ោង។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម្ចាស់ជើងឯក Grand Slam ១២សម័យកាល Novak Djokovic នឹងត្រូវឡើងទៅជួបគូប្រជែងដ៏សំខាន់ គឺកីឡាករលំដាប់លេខ២ពិភពលោកសញ្ជាតិ អេស្ប៉ាញ Rafael Nadal ក្រោយពីម្ចាស់ជើងឯក Wimbledon ២សម័យកាលរូបនេះចំណាយ​ពេលដល់ទៅ៤ម៉ោង និង៤៨នាទីទើបអាចយកឈ្នះកីឡាករអាហ្សង់ទីនដែលស្ថិតនៅលេខ​​៥ ពិភពលោក Juan Martin del Potro បានជាមួយនឹងពិន្ទុ៣សីទទល់នឹង២សីទ គឺ ៧-៥, ៦-៧, ៤-៦, ៦-៤ និង ៦-៤៕

 

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *