ទំព័រដើម / សន្តិសុខសង្គម / សមត្ថកិច្ចឃាត់បុរស២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

សមត្ថកិច្ចឃាត់បុរស២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ៖សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ល្បាតក្នុងភូមិសាស្រ្តប្រទះឃេីញបុរស២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់លេខស្វាយ​រៀង១L- ៨៩៧៧ដោយមានការសង្ស័យឃាត់ឆែកឆេរត្រួតពិនិត្យយកមកនគរបាលប៉ុស្តិ៍ដេីម្បីសាកសួរនាំហេតុនេះកេីតឡេីងកាលវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១២ ខែកក្ដដាឆ្នាំ២០១៨នៅចំណុចរង្វង់មូលផ្សារដេីមថ្កូវតាមបណ្ដោយ​ផ្លូវ៤៨៨សង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមន ។

សមត្ថកិច្ចឃាត់បុរសជនសង្ស័យទី១មានឈ្មោះ អឿន សារ៉ាត់ ភេទប្រុស អាយុ ៣២​ឆ្នាំមុខរបរ គ្មាន ស្នាក់នៅភូមិត្រពាំងរុន ឃុំសង្កែស្រុករំដួល ខេត្តស្វាយរៀង ជាអ្នក​​បើកម៉ូតូឌ្រីមសង់។ ជនសង្ស័យទី២ឈ្មោះប៉ាត់ចិន្តាភេទប្រុសអាយុ៣២ មុខ​របររើសអេតចាយ ស្នាក់នៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនដោយមុនធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌល្បាតសហ​ការជា​មួយនគរបាលប៉ុស្តិ៍ដេីម្បីការពារសុវត្ថិភាពបហរជាពលរដ្ឋក្នុងមូលដ្ឋានតែចៃ​ដន្យ​សមត្ថកិច្ចយេីងប្រទះឃេីញមានការសង្ស័យឃាត់ឆែកឆេរត្រួតពិនិត្យតែដោយមិនមានវត្ថុតាងខុសច្បាប់ក៏នាំមកនគរបាលដេីម្បីសាកសួរនាំ ។

ក្រោយពីសួរនាំបុរសជនសង្ស័យបានឆ្លេីយសារភាពបេីកម៉ូតូលឿនគេចសមត្ថកិច្ចដោយទេីបនិងចេញពីជក់គ្រឿងញៀនហេីយក៏ព្យាយាមបេីករត់គេចនិងធ្វេីតេសទឹកនោម​ជនសង្ស័យទី២នាក់សុទ្ធតែមានសារធាតុញៀនរួចធ្វេីការឃាត់ខ្លួនពីបទ​ប្រេីប្រាស់និងជក់គ្រឿងញៀនខុសច្បាប់និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌដេីម្បីចាត់ការបន្តតាមនីតិវិធី ។ដោយ៖គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *