ទំព័រដើម / សេដ្ឋកិច្ច / ភ្លៀងជាងមួយសប្ដាហ៍អ្នកនេសាទរខេត្តកោះកុងផ្អាកចេញទូកទេសាទ

ភ្លៀងជាងមួយសប្ដាហ៍អ្នកនេសាទរខេត្តកោះកុងផ្អាកចេញទូកទេសាទ

កោះកុង៖ភ្លៀងជាងមួយមួយសប្ដាហ៍ ក្រុម​នេសាទ​សមុទ្រ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ក្រុង​ខេមរភូមិន្ទខេត្តកោះកុង លើកឡើងថាពួកគាត់​មិន​ហ៊ាន​ចេញ​ទូក​ទៅ​នេសាទ ត្រីក្តាមមឹកនិង​បង្គារ ដូច​សព្វដង​ឡើយ ខណៈ​កំពុង​រង​ឥទ្ធិពល​ព្យុះភ្លៀង​ជា​បន្តបន្ទាប់​។ ការប្រែប្រួល​អាកាសធាតុ​នេះ ក៏ត្រូវ​បាន​មន្ទីរ​ធនធានទឹកនិង​ឧតុនិយមប្រកាសព័ត៌មាន​ហាមប្រាម​មិនឲ្យ​ពល​រដ្ឋ​នេសាទ​ទេជៀសវាង​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។​

​ជាង​១​សប្តាហ៍​មកនេះឥទ្ធិពល​ខ្យល់ព្យុះនិង​ភ្លៀង​ខ្លាំងនៅតែ​បន្ត​បោកបក់និង​បង្ក​ការរំខាន​ដល់​ប្រកប​អាជីវកម្មរកស៊ីបម្រើ​ការងារ ពិសេស​ប្រជា​នេសាទ​សមុទ្រ​ខ្នាតតូច​នៅក្នុង​ខេត្តកោះកុង​តែម្តងភាគច្រើន​ពួកគាត់​ពុំ​ហ៊ាន​ចរាចរណ៍​ទូក​ទៅ​ប្រមូល​ផល ទោះបី​ដឹងថា ពួកគាត់​ត្អូញត្អែរ​ពី​ការបាត់បង់​ប្រាក់ចំណូល​ដែល​បានមកពី​ការ​ផល​នេសាទ​ក៏ដោយ​។​

​លោក ចម្រើន លាភនិង​យុវជនខុន រឿនជា​ក្រុម​ប្រជា​នេសាទនៅក្នុង​ក្រុង​ខេ​ម​ភូមិន្ទបានឲ្យដឹង​នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា ពួកគាត់​ស​ម្រេ​ចិត្ត​ឈប់សម្រាក​៦​ថ្ងៃ​មកហើយមិន​ចូល​ទូក​ទៅ​នេសាទ​រកក្តាម មឹកបង្គានិង​ត្រីទេដោយសារតែ​អាកាស​ធាតុ​ខ្យល់ព្យុះនិង​ភ្លៀង​ខ្លាំង​នា​រដូវវស្សា​។ ពោលគឺ​ពួកគាត់​តែង​ស្តាប់​សេចក្តី​ព័ត៌​មាន​ពី​ការពន្យា​ករ​ណ៍​អាកាសធាតុ​ប្រចាំថ្ងៃ​មិនដែល​ខាន នៅ​ព្យុះភ្លៀង​អន់​ថយ ទើប​ចេញ​នេសាទ​បន្ត​។ ដោយឡែក ទូក​នេសាទ​ធំៗ គេ​ហ៊ាន​ប្រថុយប្រថាន​ចេញ​ទៅ​នេសាទ​នៅឯ​សមុទ្រ​។

ន​ខេត្តកោះកុង​មួយ ក្នុងចំណោម​ខេត្ត​ចំនួន​៣​ផ្សេងទៀត​ដែល​នៅជាប់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។ ក្រៅពី​បង្ក​ឱ្យ​រំខាន​ដល់​មុខរបរ​រកស៊ី និង​ការនេសាទ ឥទ្ធិពល​ព្យុះភ្លៀង​មិន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ ឬ​មាន​ទឹកជំនន់​ឡើយ ត្ប​តិ​មាន​ពពក​ខ្មៅ​អួរ​អាប់​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ស្ទើរតែ​មិន​ដាច់​គ្រប់​ក្នុង​បរិមាណ​ពី​តិច​ទៅ​ច្រើន​ក្នុង​រដូវវស្សា​។​

​ការ​ទទួលរង​សម្ពាធ​ឥទ្ធិពល​ព្យុះភ្លៀង​នេះដែរ ត្រូវបាន​លោក សាញ់ មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្តកោះកុងក៏បាន​បញ្ជាក់ថា លោក​តែង​តាម​ដាន​ព្យាករ​ណ៍ះ​អាកាសធាតុនិង​ប្រកាស​ជូនដំណឹង​ដល់​អាជ្ញាធរ សមត្ថកិច្ចនិង​ប្រ​ជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ​ទាំងអស់​ឲ្យដឹង​អំពី​ការ​បម្រែបម្រួល​អាកាសធាតុ​។

​បន្ថែម​លើ​ការជូនដំណឹង ប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧតុនិយមក៏បាន​ហាមប្រាម​ដល់​អ្នកធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ និង​ប្រជា​នេសាទ​មិនឲ្យ​ចេញ​នេសាទ​ជាដាច់ខាត ដើម្បី​ទប់ស្កាត់​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង គ្រា​ចេញ​ដើរ​កម្សាន្តនិង​ទៅ​នេសាទ​។ ទោះបី​មានការ​ព្យាករ​ណ៍​អាកាសធាតុ​ក្តី ក៏​បញ្ហា​អាកា​ស​នា​នៅ​កោះកុងនា​រដូវវស្សា​បាន​ប្រែប្រួល​លឿន​ឆាប់រហ័ស​ណាស់ ដូច្នេះ​ត្រូវ​បង្កើន​​ការប្រុងប្រយ័ត្ន​ខ្ពស់​ទាំងអស់គ្នា​។​

​បើតាម​សេចក្តីជូនដំណឹង​ចេញផ្សាយ​ដោយ​ក្រសួង​ធនធានទឹកនិង​ឧតុនិយម នៅ​​ថ្ងៃទី​១២ ខែកក្កដានេះបង្ហាញថា កម្ពុជា​នឹង​បន្ត​ទទួលរង​ឥទ្ធិពល​បាត​ភូត​ធម្មជាតិ គឺ​ខ្យល់មូសុង​និរតី និង​ជ្រង​សម្ពាធ​ទាប​បោក​មកលើ​តំបន់​មាត់សមុទ្រ​បង្កឲ្យមាន​ភ្លៀងខ្យល់​បក់​ខ្លាំង​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខណ្ឌ​ស្ទើរតែ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែកក្កដា ខាងមុខ​៕សន សុម្ភស្ស

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *