ទំព័រដើម / បរិស្ថាន / ខេត្តកំពង់ចាមឲ្យមន្រ្តីបរិស្ថាននិង(ស.ស.យ.ក)ខេត្តចុះសម្អាតបរិស្ថាននៅតាមមណ្ឌលប្រឡង

ខេត្តកំពង់ចាមឲ្យមន្រ្តីបរិស្ថាននិង(ស.ស.យ.ក)ខេត្តចុះសម្អាតបរិស្ថាននៅតាមមណ្ឌលប្រឡង

ភ្នំពេញ:អភិបាលខេត្ត កំពង់ចាម បានឲ្យមន្ទីរបរិស្ថាន សហការ ជាមួយ សហភាពសហព័ន្ធ យុវជន កម្ពុជា (ស.ស.យ.ក)ខេត្តកំពង់ចាមចុះសម្អាតនៅតាម មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ទាំងអស់ នៅទូទាំងខេត្ត ដើម្បី ឲ្យមានបរិស្ថានល្អ និងជាការពញ្ញាក់ ស្មារតី ឲ្យអ្នកចូលរួមប្រឡង ទាំងអស់បានមើលឃើញពីគំរូល្អហើយ ចេះស្រឡាញ់បរិស្ថាន។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម គួច ចំរើន បានឲ្យមន្ទីរបរិស្ថាន ត្រូវសហការ ជាមួយ (ស.ស.យ.ក)ខេត្ត ចុះសម្អាតបរិស្ថាន នៅតាម មណ្ឌលប្រឡង ទាំងអស់ ឲ្យបានស្អាត ចាប់ពី ពេលនេះ រហូតទៅដល់ ថ្ងៃទី១៥ ខែសីហាមុនថ្ងៃប្រឡង៥ថ្ងៃ។ គោលបំណងសំខាន់ នៃការសម្អាត នៅតាម មណ្ឌល ប្រឡង នេះគឺ ដើម្បីបណ្តុះនូវគំនិត ដល់យុវជន ដែលជាសសរទ្រូង នៃប្រទេសជាតិ ទៅ ថ្ងៃអនាគត នោះ ចេះ ស្រឡាញ់បរិស្ថានឲ្យបានគ្រប់គ្នា។

គួរបញ្ជាក់ថា សម័យប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២០ សីហា ២០១៨នេះ ខេត្តកំពង់ចាម គឺមាន មណ្ឌល ប្រឡង ចំនួន:០៩។នៅក្នុងនោះគឺមានបេក្ខជនដែលនឹងត្រូវចូលរួមប្រឡងសរុបចំនួន: ៤.៩៤០នាក់ ហើយនៅក្នុងនោះក៍មានបេក្ខនារី ចំនួន ២៧៦០នាក់ ផងដែរ៕ រ៉ាម៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *