ទំព័រដើម / ព័ត៌មានជាតិ / ព្រះមហាក្សត្រនរោត្តមសីហមុនីបញ្ជូនព្រះ​រាជ​សា​រ​ចូលរួម​រំលែក​ទុក្ខ​ ជាមួយ​​ព្រះ​ចៅ​អធិរាជ​ ជប៉ុនអាគីហ៊ីតូ

ព្រះមហាក្សត្រនរោត្តមសីហមុនីបញ្ជូនព្រះ​រាជ​សា​រ​ចូលរួម​រំលែក​ទុក្ខ​ ជាមួយ​​ព្រះ​ចៅ​អធិរាជ​ ជប៉ុនអាគីហ៊ីតូ

(ភ្នំពេញ)៖ ​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ជាមួយ​ព្រះ​រាជ​វង្សានុវង្ស​ ព្រម​ទាំង​ប្រជានុរាស្ត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​​ ថ្វាយ​ព្រះ​រាជ​សា​រ​ចូលរួម​រំលែក​ទុក្ខ​ និង​ចូល​រួម​សោកស្ដាយ​ជាមួយ​​ព្រះ​ចៅ​អធិរាជ​ អាគីហ៊ីតូ នៃ​ព្រះរាជា​ណាចក្រ​ជប៉ុន​ដែលរងគ្រោះមហន្ដរាយធម្មជាតិនឹងបានបណ្ដាលមនុស្សស្លាប់ច្រើននាក់។

តាមព្រះសារចុះថ្ងៃ​ព្រហស្បតិ៍​ ទី១២​ ខែ​កក្កដា​ ឆ្នាំ​២០១៧ព្រះមហាក្សត្រកម្ពុជាបានចូលរួមប្រតិបត្តិការជួយក្នុងការជួយសង្គ្រោះជនរងគ្រោះពីគ្រោះមហាន្ដរាយនេះ។

ជប៉ុនជួបគ្រោះធម្មជាតិនិងបានបណ្ដាល​ស្លាប់បាត់បង់​ជីវិត​​ជា​ច្រើន​រយ​នាក់​ និង​បាត់​ខ្លួន​ជា​ច្រើននាក់​ របស់​ជា​ប្រជាពលរដ្ឋ​​ជប៉ុន​​ ក្នុងគ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងខ្លាំង​ដែល​បង្ក​ឲ្យ​ក្លាយជាទឹកជំនន់ និងបាក់ដី​យ៉ាងធ្ងន់ធ្ងរ​ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន។បើតាមរបាយការណ៍ពលរដ្ឋជប៉ុនដែលបានស្លាប់មានប្រមាណជាជិត២០០នាក់និងបាត់ខ្លួនច្រើនរយនាក់ក្នុងអាជ្ញាធរមានក្រុមជួួយសង្គ្រោះជាង៧ម៉ឺននាក់៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *