ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រុមហ៊ុនរ៉ុក្កែតរបស់លោក Jeff Bezos មានផែនការយកថ្លៃយ៉ាងតិច២០ម៉ឺនដុល្លារសម្រាប់អ្នកចង់ទៅទីអវកាស

ក្រុមហ៊ុនរ៉ុក្កែតរបស់លោក Jeff Bezos មានផែនការយកថ្លៃយ៉ាងតិច២០ម៉ឺនដុល្លារសម្រាប់អ្នកចង់ទៅទីអវកាស

សហរដ្ឋអាមេរិក៖ ​ក្រុមហ៊ុន​​ផលិតគ្រាប់រ៉ុក្កែត​​របស់លោក​ Jeff Bezos មានផែនការ​យកថ្លៃ​ប្រ​ហែល​​​​២០​ម៉ឺនទៅ​៣០ម៉ឺនដុល្លារសម្រាប់​អ្នកដំណើរ​ក្នុងម្នាក់ៗ​ដែល​ចង់ធ្វើដំណើរទៅទីអវកាស​ជាលើកដំបូងនៅឆ្នាំក្រោយ។​

​ការបញ្ចេញតម្លៃប្រហាក់ប្រហែលនេះ​ត្រូវបានមនុស្សពីរនាក់​ដែលស្និទ្ធនឹងផែនការ​នាំ​​​​អ្នក​ដំណើរ​ទៅ​ទីអវ​កា​ស​​បង្ហើប​ឲ្យ​​ដឹងកាលពីម្សិលមិញ​ ក្រោយអតិថិជនដែល​ចង់​ទៅ​​គយ​គន់ទិដ្ឋភាព​នៅ​ទីអវ​កាស​​ទទូចចង់ដឹង​ពីតម្លៃសំបុត្រ​ ថាតើ​ពួគា​ត់​មាន​លទ្ធ​ភាព​ ឬ​ថាតើក្រុមហ៊ុន​អាច​ទទួលបាន​ប្រាក់ចំណេញ​ដែរឬក៏អត់។​​​​

​នាយកប្រតិបត្តិនៅក្រុមហ៊ុន​ Blue Origin ​ដែលលោកមាន​​ Jeff Bezos ម្ចាស់​​ក្រុមហ៊ុន​ Amazon.com Inc ជាអ្នកបង្កើតឡើងនៅក្នុងឆ្នាំ​២០០០ ​បាន​​ឲ្យ​ដឹង​អំឡុង​សន្និ​សីទកាសែត​​​កាល​ពី​ខែមុនថា ​ពួក​គេមានគម្រោងសាកល្បង​​យក​អ្នក​ដំណើរ​ទៅទីអវកាសតាម​យាន​​ New Shepard ក្នុង​ពេលឆាប់ៗ ហើយ​នឹង​ចាប់ផ្តើម​លក់សំបុត្រ​នៅឆ្នាំក្រោយ។​​

ក្រោយបង្ហើប​ឲ្យដឹងពីតម្លៃ ​ឥឡូវ​​ក្រុមហ៊ុន​ Blue Origin នេះ​ ដែល​មាន​មូលដ្ឋាន​​​ចម្ងាយ​ប្រហែល​៣២​​គីឡូម៉ែត្រ​ពីភាគខាងត្បូងទីក្រុង​ Seattle ​ក៏បានបង្ហាញ​​រូបរាងនៃយាន​ New Shepard ​​ឲ្យ​សា​ធា​រណៈ​ជន​បាន​ឃើញផងដែរកាលពី​​ម្សិលមិញ ​ហើយយាននេះដែលមានរាងដូចក្បាល​កាប់​ស៊ុលនេះ​​​​​នឹង​នាំអ្នកដំណើរទៅទីអវកាស​​ដោយមានភ្ជាប់ជាមួយគ្រាប់រ៉ុក្កែត។​

ទោះជាយ៉ាងណាតំណាងក្រុមហ៊ុន​ ​Blue Origin មិ​ន​បា​នឆ្លើយតបនឹងសំណើរសុំ​​បំភ្លឺជុំវិញ​កម្មវិធី​និង​យុទ្ធសាស្ត្រដាក់តម្លៃនោះឡើយ ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *