ទំព័រដើម / ព័ត៌មានសំខាន់ៗ / ផ្ទុះរោងចក្រគីមីនៅចិនស្លាប់១៩នាក់ និង១២នាក់ផ្សេងទៀតរងរបួស

ផ្ទុះរោងចក្រគីមីនៅចិនស្លាប់១៩នាក់ និង១២នាក់ផ្សេងទៀតរងរបួស

ចិន៖ ​មនុស្សយ៉ាងតិច​១៩នាក់បានស្លាប់​និង​១២នាក់​ផ្សេងទៀត​បានរងរបួស​នៅក្នុងហេតុការណ៍​ផ្ទុះ​​​​​រោង​ចក្រ​​គីមី​មួយ​កន្លែងនៅក្នុងប្រទេសចិន​ ក្នុងហេតុការណ៍​គ្រោះថ្នាក់ថ្មីបំផុត​នៅក្នុង​វិស័យ​​​ឧស្សា​ហកម្មគីមីធំ​បំផុតលើពិភពលោក។​​​

​យោង​តាមអាជ្ញាធរចិន​បាន​ឲ្យដឹងថា ​​​ហេតុការណ៍ផ្ទុះរោងចក្រគីមីនេះ​ ដែ​ល​ជា​រ​បស់​ក្រុមហ៊ុន​ Yibin Hengda Technology បានកើតឡើងកាលពីល្ងាច​ម្សិល​មិញ​នៅក្នុង​សួនឧស្សាហកម្ម​​មួយ​កន្លែង​​នា​ភាគអាគ្នេយ៍នៃទីក្រុង​ Chengdu ខេត្ត​ Sichuan ប៉ុន្តែគេ​នៅមិនទា​ន់​ដឹង​ពីមូល​ហេតុ​ច្បាស់​លាស់​នៅឡើយទេ។​​​

ទីភ្នាក់ងារព័ត៌មាន​ Xinhua ​បានរាយការណ៍ថា ​​ឥឡូវនេះអាជ្ញាធរជំនា​ញកំពុ​ងតែបើ​ក​កា​រ​​​​ស៊ើ​​ប​អង្កេត​​​រកមូលហេតុ​ពិត​ប្រាកដហើយ ខណៈ​​អ្នករង​របួសទាំង​១២នាក់​កំពុង​ស្ថិត​​​​ក្នុ​ង​ស្ថាន​ភាព​ប្រសើរឡើងជាបណ្តើរៗ។​

ទីភ្នាក់ងារព័ត៌មាន​ Xinhua ដដែលនេះ បានរាយាករណ៍បន្តថា ​ក្រុមអ្នក​ពន្លត់អគ្គីភ័យ​អាចពន្លត់​​ភ្លើង​បាន​ទាំងស្រុង​នៅម៉ោង​១១​និង​៣០​នាទីយប់ម្សិលមិញ​ ក្រោ​យមានអណ្តាតភ្លើង​និងផ្សែងបាញ់យ៉ាងខ្មួលខ្មា​ញ់​ឡើង​លើ​អាកាស។​​​

​​ក្រោយមានហេតុការណ៍​​គ្រោះថ្នាក់នៅ​ឧស្សាហកម្ម​គីមីជាបន្តបន្ទាប់រួចមក​​ ដូច​ការ​ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុគីមីនៅក្នុងក្រុង Tianjin ដែល​សម្លាប់​មនុស្ស​អស់ជាង​១៦៥​​នាក់កាលពី​ឆ្នាំ​២០១៥ ជាដើម ​​​រដ្ឋាភិ​បាលចិន​បាន​ចាត់​វិធាន​ការ​ពង្រឹង​​សុវត្ថភាព​និងចុះត្រួតពិនិត្យ​​តាមរោងចក្រគីមីជាប់រហូត ប៉ុន្តែ​​ទោះជា​យ៉ាងណានៅតែមានការថ្លោះធ្លោយ​ ទើបបណ្តាល​ឲ្យគ្រោះថ្នាក់​បែប​នេះនៅ​តែបន្តកើតមាន​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *