ទំព័រដើម / ព័ត៌មានជាតិ / គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៨​ ស្លាប់​៤​នាក់​ របួស​២​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៨​ ស្លាប់​៤​នាក់​ របួស​២​នាក់​

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៤​លើក​(​យប់​១​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ រង​របួសធ្ងន់​ ១​នាក់​ របួសស្រាល​ ១​នាក់​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​២​នាក់​ ។

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៤​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៣​គ្រឿង​ រថយន្ត​តូច​ ២​គ្រឿង​ និង​គោ​យន្ត​ច្នៃ​ ១​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​២​នាក់​),​ មិន​គោរព​សិទ្ធិ​ ១​លើក​(​ស្លាប់​១​នាក់​,​ ប្រជែង​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ២​លើក​ ផ្លូវលំ​ ២​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ២​លើក​ រថយន្ត​តូច​ ១​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកណ្តាល​ ២​លើក​ ស្លាប់​២​នាក់​,​ បាត់ដំបង​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ខេត្ត​ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១២​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៨៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៥៦​នាក់​ របួស​សរុប​ ១៦៦​នាក់​ របួសធ្ងន់​ ៩០​នាក់​ របួសស្រាល​ ៧៦​នាក់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *