ទំព័រដើម / ព័ត៌មានសំខាន់ៗ / កាមេរូនកំពុងស៊ើបអង្កេតវីដេអូដែលទំនងជាបង្ហាញពីការធ្វើឃាតស្ត្រីនិងក្មេងៗ

កាមេរូនកំពុងស៊ើបអង្កេតវីដេអូដែលទំនងជាបង្ហាញពីការធ្វើឃាតស្ត្រីនិងក្មេងៗ

កាមេរូន៖ រដ្ឋាភិបាលកាមេរូមកំពុងតែបើកការស៊ើបអង្កេត​លើវីដេ​អូដែលទំ​នង​ជាបង្ហាញថា ​បុរសស្ថិត​ក្នុង​ឯក​ស​ណ្ឋាន​យោ​ធា​​​បាញ់​សម្លាប់​​ស្ត្រីពីរនាក់​និងក្មេងពីរនាក់ ដែលសង្ស័យថា ជាសមាជិក​ក្រុម​ Boko Haram។​

នៅក្នុងវីដេ​អូ​ ​ដែលគេចែក​រំលែកតៗ​គ្នា​ជាង​៩ម៉ឺនដង​តាម​​បណ្តាញ​​ទំនាក់​​​​​ទំនង​​​សង្គម ​Twitter ​បាន​បង្ហាញ​​​​ឲ្យ​​ឃើញថា ​ស្ត្រីពីរនាក់​ ​ដែល​ម្នាក់​មាន​​​​ចងកូនរបស់ខ្លួនជាប់ពីក្រោយខ្នង ​ត្រូវ​បាន​បុរស​ស្ថិត​​ក្នុង​​ឯកស​ណ្ឋា​ន​​យោ​ធាមួយក្រុម​​​​​នាំដើរឆ្លងកាត់ផ្លូវដី​ទៅកន្លែងមួយ​​​ដើម្បី​បាញ់​សម្លាប់ចោល។​​

បុរស​ម្នាក់ដែលគេឮនិយាយភាសាបារាំង​​បាននិយាយថា ​​”​​អ្នក​ឯងគឺ​ជា​ស​មាជិកក្រុម​ Boko Haram អ្នកឯង​នឹងត្រូវសម្លាប់​ចោល​”​ ​បន្តិចទៀតនេះ ខណៈស្ត្រីទាំងពីរ​ត្រូវបានចងមុខ​និងប្រាប់​ឲ្យ​អង្គុយ​ចុះ​ជាមួយ​កូនៗ​ ហើយបន្ទាប់មក​បុរសពីរនាក់បានដើរថយក្រោយ​ រួចចាប់ផ្តើម​បាញ់​កាំ​ភ្លើង​ជាច្រើន​គ្រាប់តែម្តង។​​​

លោក ​ Issa Tchiroma Bakary ​អ្នកនាំពាក្យរដ្ឋាភិបាលកាមេរូន​ បានលើកឡើងថា ​បុរស​​ដែល​គេ​ឃើញ​នៅក្នុងវីដេអូ​មើលទៅ​មិនមែនជា​ទាហានកាមេរូន​ទេ ​ព្រោះ​ទាំងឯកសដ្ឋាននិ​ងកាំ​ភ្លើងរ​បស់​ពួក​គេ​​​មិន​ត្រូវតាមស្តង់ដារបស់​ទា​ហានកាមេរូននៅភាគខាងជើង​ឡើយ។​​

លោក​​បាន​​​បន្ត​ថា​​ វីដេអូនោះ​​ជាវីដេ​អូប្រឌិត​ដើម្បីបង្ខួចឈ្មោះ​​ទាហានការមេរូន ​ហើយ​ឥឡូវនេះ​លោក​​​ប្រធានាធិបតី​ Paul Biya បានចេញបទបញ្ជា​ឲ្យស៊ើបអង្កេត​ឲ្យបានហ្មត់ចត់។​

​បច្ចុប្បន្នទាហានកាមេរូន កំពុងប្រយុទ្ធប្រឆាំងនឹង​ក្រុម​បះ​បោរ​ធំៗ​ចំនួន​ពីរ​​ ​មួយ​គឺ​ក្រុមផ្តាច់ខ្លួន​ Anglophone​ និងមួយទៀត​គឺក្រុមរដ្ឋអ៊ិស្លាម​ ​ Boko Haram ដែល​បាន​និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​អស់រយៈពេល​ប្រហែល​៩ឆ្នាំមកហើយ​នៅភាគខាងជើង​ប្រទេសនីហ្សេរីយ៉ា។​

​​អង្គការសិទ្ធិមនុស្ស​បានចោទប្រកាន់​ទា​ហានកាមេរូនថា ​​បានធ្វើ​ទុក​បុក​ម្នេញ​​ជនស៊ីវិល​ និង​ថែម​ទាំង​​ដុត​​បំផ្លាញ​ផ្ទះសំបែង​របស់​ពួក​គេ​ទៀត​ផង​​ ពេលព្យាយាមបោសសម្អាតក្រុមះបោរ​ ប៉ុន្តែរ​ដ្ឋាភិ​បា​ល​កាមេរូន​បាន​ច្រានចោល​រាល់ការចោទប្រកាន់ទាំងអស់៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *