ទំព័រដើម / ព័ត៌មានសំខាន់ៗ / ដាក់ចង្ក្រានហ្គានចំហុយពងត្រីក្បែរដបសាំងដាក់លក់បណ្តាលឆាបឆេះអស់តូបអីវ៉ាន់

ដាក់ចង្ក្រានហ្គានចំហុយពងត្រីក្បែរដបសាំងដាក់លក់បណ្តាលឆាបឆេះអស់តូបអីវ៉ាន់

បន្ទាយមានជ័យ៖ដាក់ចង្ក្រានហ្គានចំហុយពងត្រីក្បែរដបសាំងដាក់លក់បណ្តាលឆាបឆេះអស់តូប១ខ្នងនិងអីវ៉ាន់លុយអស់៥លានរៀលនៅវេលាម៉ោង៧.៣០នាទីយប់ថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៨ក្នុងផ្សារហ៊ុយឡេងស្ថិតភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
នៅពេលដែលអគ្គីភ័យកំពុងឆាបឆេះតូបក្នុងផ្សារហ៊ុយឡេងគេឃើញមានវត្តមានលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យដឹកនាំរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងនិងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងលោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយពន្លត់ជាច្រើននាក់។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានប្រាប់ថា៖ម្ចាស់តូបដែលត្រូវអគ្គីភ័យឆាបឆេះមានឈ្មោះ យ៉ែម វិចិត្រ ហៅជាតិ ភេទប្រុសអាយុ៤៨ឆ្នាំនិងប្រពន្ធឈ្មោះ ឡាន់ សុភា អាយុ៤៤ឆ្នាំ(មុខរបបលក់អីវ៉ាន់ចាប់ហួយក្នុងផ្សារហ៊ុយឡេង)រស់នៅភូមិកើតហេតុខាងលើ។
តាមសំដីម្ចាស់តូបបានបញ្ជាក់ថា៖នៅពេលអគ្គីភ័យឆាបឆេះតូបរបស់គាត់គឺគាត់ដាក់ចង្ក្រានហ្គាស់ចំហុយពងត្រីក្បែរដបសាំងដែលដាក់តាំងលក់បណ្តាលឆាបឆេះរាលដាលពេញតូបហើយស្រែកអោយអ្នកជិតខាងក្នុងផ្សារជួយពន្លត់ដែរតែភ្លើងបានឆាបឆេះពេញតូប។ហើយភ្លាមៗនោះដែររថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿងនិងមានកម្លាំងនគរបាលនិងកងរាជអាវុធហត្ថជួយអន្តរាគមន៍ដែរតែនៅឆេះអស់ទាំងស្រង់។ដែលឆេះខូចខាតអស់តូបអស់ទាំងស្រុងនិងសំភារៈមានអីវ៉ាន់លក់ដូរក្នុងតូបអស់ទាំងស្រុងនិងថវិកាប្រហែល៥លានរៀល។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានបញ្ជាក់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះតូបអស់ទាំងស្រុងនិងសំភារៈនិងអីវ៉ាន់លក់គឺបន្តាលមកពីម្ចាស់តូបចំហុយពងត្រីនិងចង្ក្រានហ្គាសក្បែរដបសាំងទើបបណ្តាលឆាបឆេះតូបអស់ទាំងស្រុង។សំុអោយបងប្អូនអាជីវករលក់សាំងសុំអោយមានការប្រុងប្រយ័ត្នកំអោយបង្កាត់ភ្លើងក្បែរដបសាំងដែលបង្កគ្រោះថ្នាក់ឆាបឆេះបានកើតឡើងជាញឹកញ៉ាប់ត្រូវប្រុងប្រយ័ត្នខ្ពស់៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *