ទំព័រដើម / Uncategorized / មេបញ្ជារការកងរាជអាវុធហត្ថខេត្តអំពាវនាវនិវត្តជននិងក្រុមគ្រួសារឱ្យចូលរួមបោះឆ្នោតទាំងអស់គ្នា

មេបញ្ជារការកងរាជអាវុធហត្ថខេត្តអំពាវនាវនិវត្តជននិងក្រុមគ្រួសារឱ្យចូលរួមបោះឆ្នោតទាំងអស់គ្នា

កណ្តាល:ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចថ្មីបន្ថែមជូនប្រទេសជាតិសូមបងប្អូននិងក្រុមគ្រួសារអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងនិតិកាលទី៦អោយបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តយុទ្ធជន និងមន្ត្រីកងរាជអាវុធហត្ថដែលមានជំងឺក្នុងពិធីអបអរខួបលើកទី២៥ថ្ងៃកំណើតកងរាជវុធហត្ថ កាលពីថ្ងៃថ្ងៃទី១២ កក្កដា ២០១៨នៅក្នុងទីមេបញ្ជាការកងរាជវុធហត្ថខេត្តកណ្តាល។
ថ្លែងក្នុងពិធីនេះលោកមេបញ្ជាការកងរាជអាវុធខេត្ត បានលើកឡើងថា រាជរដ្ឋាភិបា លនិងអង្គភាព មិនបានបោះបង់បងប្អូនចោលនោះទេ បើទោះបីបងប្អូនត្រូវបានចូលនិវត្ត ក៏ដូចជាមានជំងឺប្រចាំកាយ ឬបាត់បង់សមត្ថភាពការងារក៏ដៅយ ប៉ុន្តែ ដោយសារការមមាញឹ កក្នុងការបំពេញការងារភារៈកិច្ច ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព ជូនប្រ
ជាពលរដ្ឋទើប បានជាពុំសូវមានពេលជួបជាមួយបងប្អូន។ លោកក៏បានសូមផ្តាំផ្ញើដល់អតិតយុទ្ធជនដែលចូលនិវត្តត្រូវយកចិត្តដាក់ថែសុខភាពល្អ និងសហការជាមួយមន្ត្រីបំពេញការងារភារកិច្ច ដើម្បីផ្តល់ព័ត៍មាននៅតាមមូលដ្ឋានសំដៅបម្រើប្រជាពលរដ្ឋ អោយមានសុ
ខសន្តិភាពកុំអោយគាត់រសនៅក្នុងការភ័យខ្លាច។ បន្ថែមពីនេះដែរអតិតយុទ្ធជនចូលនិវត្តកុំអស់សង្ឈឹមព្រោះរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលជាពិសេសសមាគមន៍អតិតជនយុទ្ធជនកម្ពុជា និងដោះស្រាយនូវរាលទុកលំបាកដែលកើតមានចំពោះមុខ។ ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី សំ តុលា ក៍អំពាវនាវដល់ប្រជាពលរដ្ឋនិងមន្ត្រី អតិតយុទ្ធជនដែលចូលនិវត្តព្រមទាំង ក្រុមគ្រួសារ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨គ្រប់គ្នា ដើម្បីរួមចំណែកអភិវឌ្ឈន៍ប្រទេសអោយរីកចំរើនបន្ថែមទៀត។
បន្ទាប់ពីការសំណេះសំណាល និងអាហារសាមគ្គីរួមគ្នា អតីតយុទ្ធជនទាំងជាង៧០នាក់ ក៏ទទួលបាននូវការឧបត្ថមជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងវត្ថុប្រើប្រាស់មួយចំនួនផងដែរ៕
វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *