ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋរីករាយបានលូររំដោះទឹក២ខ្សែដើម្បីបញ្ចៀសការលិច ភូមិដោយសារជំនន់ទឹកភ្លៀង

ពលរដ្ឋរីករាយបានលូររំដោះទឹក២ខ្សែដើម្បីបញ្ចៀសការលិច ភូមិដោយសារជំនន់ទឹកភ្លៀង

កណ្ដាល:ប្រជាពលរដ្ឋសប្បាយចិត្តបន្ទាប់ពីទទួលបានលូរំដោះថ្មី២ខ្សែដើម្បីបញ្ចៀសការលិចលង់ភូមិនិងផ្លូវថ្មី១ខ្សែខ្ពស់ផុតពីទឹកដើម្បីសម្រួលដល់ការធ្វើដំណើរ។
ឯកឧត្តម នាយឧត្តមសេនីយន៍ ខឹម សោភណ្ឌ័ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌ លកំចាត់មីនកម្ពុជា CMAC និងជាប្រធានគណៈពង្រឹងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តា ល បានមានប្រសាសន៍ថា ៖ដើម្បីរំដោះទឹកដែលដក់ដោយទឹកភ្លៀងធ្វើអោយ លិចផ្លូវបេតុង និងមានធំក្លឹនស្អុយផងនោះ ដែលនាំឱ្យខូចផ្លូវ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងភូ
មិ​ព្រែក​ថី ទើបសម្រេចកាយប្រឡាយចាស់ក្បែរផ្លូវបេតុង ដាក់បង្កប់លូស៊ីម៉ងត៏ ចំនួនពីរខ្សែ គឺខ្សែទីមួយជីកដាក់លូ ចំនួន ៣៥ដើម ដែលក្នុងមួយដើមមានប្រវែង ១ម៉ែត្រ និងមានមាត់កាត់ ០.៥០ ម៉ែត្រ ដើម្បីរំដោះទឹកភ្លៀងអោយហូរចូលក្នុងព្រែកថី ឯខ្សែទីពីរ គឺជីកកប់តាមប្រឡាយចាស់ ចំនួនលូ៣៥ដើម ដោយបង្ហូរចូលទៅក្នុងបឹង ពេលមានជំនន់ទឹកភ្លៀងម្តងៗ ។

ហើយដោយសារ ពិនិត្យឃើញជាក់ស្តែង យើងក៏សម្រេចទទួលសំណើរនិងជួយជួសជុលលើកផ្លូវលំ១ខ្សែបន្ថែមទៀត ឱ្យខ្ពស់កុំឱ្យទឹកលិច ព្រមទាំងចាក់ក្រាលថ្ម ដើម្បីសម្រួលដ ល់ការធ្វើដំណើររបស់បងប្អូន ក៏ដូចជាក្មួយៗសិស្សានុសិស្សា មានការងាយស្រួលក្នុងការធ្វើដំណើរ។
លោកម៉ន ម៉ាលី មេភូមិព្រែកថី បានអោយដឹងថា នៅក្នុងភូមិព្រែកថី គឺមានផ្លូវចាក់ក្រាលបេតុងចំនួនពីរខ្សែ គឺខ្សែទីមួយចាក់ពីផ្លូវជាតិ21 A ចូលមកក្នុងភូមិ ប្រវែង ១០០ម៉ែត្រឯផ្លូវបេតុងខ្សែទីពីរ គឺចាក់ពីផ្លូវជាតិ21 B. រត់តាមបណ្តោយភូមិរហូតដល់ព្រែកថី មានប្រវែង៨៥០ ម៉ែត្រ ដែលមានទទឹង ៤ម៉ែត្រ និងចាក់កំរាស់ពីរតឹក ។

លោកមេភូមិ បានបញ្ជាក់បន្ថែមថា៖ មូលហេតុដែលមានទឹកដក់ ស្អុយនេះ គឺមកពីមានដីឡូត៏របស់ប្រជាជនមួយកន្លែង លោកមិនទាន់សាងសង់ផ្ទះនៅឡើយ ហើយតម្រូវអោយខាងអាជ្ញាធរ ជីកដាក់លូរំលងសឹន. តែរយពេលក៏កន្លងយូរទៅៗ. ធ្វើអោយទីតាំងនោះ ដក់ទឹកលិចផ្កូវបេតុង នឹងមានក្លឹនស្អុយ ប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាជនក្បែរនោះ ទើប ឯកឩត្តម ខឹម សោភណ្ឌ័ សំរេចអោយគេជីកដាក់លូ តែម្តង។
ចំណែកឯ អ៊ំស្រី ឈ្មោះ កេត ផាត់ ជាប្រជាជនរស់នៅក្នុងភូមិព្រែកថី បានសម្តែងនូវអំណរ អរគុណចំពោះឯកឩត្តម ជាគណពង្រឹង ដែលបានយកលូ ចំនួន៧០ដើម មកជីកដាក់បង្ងូរទឹក ដែលដក់នៅក្បែរផ្លូវបេតុង អោយហូរចូលទៅក្នុងព្រែកថី បញ្ជៀសបាននូវក្លិនស្អុយដែលមានជាយូរមកហើយ៕វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *