ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋខ្មែរនៅក្រុងឡុង ស្នើរដ្ឋាភិបាលអង់គ្លេស កុំអោយគាំទ្រសហភាពអឺរ៉ុបដែលចង់ដាក់ទណ្ឌកម្មមកលើកម្ពុជា

ពលរដ្ឋខ្មែរនៅក្រុងឡុង ស្នើរដ្ឋាភិបាលអង់គ្លេស កុំអោយគាំទ្រសហភាពអឺរ៉ុបដែលចង់ដាក់ទណ្ឌកម្មមកលើកម្ពុជា

ភ្នំពេញ៖ ពលរដ្ឋខ្មែរនៅក្រុងឡុង ស្នើរដ្ឋាភិបាលអង់គ្លេស កុំអោយគាំទ្រសហភាពអឺរ៉ុបដែលចង់ដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈកម្ពូជាកំពុងតែមាន​ស្ថេរភាពទាំងសេដ្ឋកិច្ និង នយោបាយ។

            ពលរដ្ឋខ្មែរនៅអង់គ្លេសជាច្រើន បានសម្តែងការមិនពេញចិត្តដោយ​ផ្ញើញាតិ្តបីច្បាប់​ដាច់ដោយឡែកពីគ្នាទៅកាន់នាយករដ្ឋមន្រ្តីអង់គ្លេស លោកជំទាវ តេរ៉េសា មេឃ ប្រធានសភាអង់គ្លេស ឯកឧត្តម ចន បឺរខាវ និងរដ្ឋមន្រ្តីការបរទេស ឯកឧត្តម បូរីស ចនសុន ដើម្បីអំពាវនាវចក្រភពអង់គ្លេស កុំអោយដាក់ទណ្ឌកម្មណាមួយ មកលើរដ្ឋាភិបាលកម្ពុជា។           

              នៅក្នុងញាត្តិដាក់ទៅកាន់រដ្ឋាភិបាលអង់គ្លេសដែលទូរទស្សន៍រស្មីហង្សមាស  ទទួលបាន នៅថ្ងៃទី១៣ ខែកក្កដា នេះ  បានអំពាវនាវអោយរដ្ឋាភិបាលអង់គ្លេស រក្សាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដែលផ្តល់ផលប្រយោជន៍​អោយគ្នាទៅវិញទៅមកជាមួយកម្ពុជា ។

    សូមបញ្ជាក់ថា វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង បានបង្កើតអោយមាន​ការងារជាង៨០ម៉ឺនកន្លែង ហើយប្រជាជនកម្ពុជារាប់លាននាក់ផ្សេងទៀត ក៏បានទទួលផលប្រយោជន៍ពីលក្ខខណ្ឌអនុគ្រោះ ពន្ធទាំងស្រុងពី​សហភាពអឺរ៉ុប ។

បើមិនទទួលបានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារខណៈកម្ពុជានាំទៅទីផ្សារនោះមានដូចជា សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយាន ជាដើម។

      កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជូនបេសកជនពិសេសគឺ ឯកឧត្តម សុក ស៊ីផាន់ណា អោយទៅធ្វើការពន្យល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជួយដោះស្រាយបញ្ហាកម្មករនិយោជិត ឲ្យស្របតាមច្បាប់ការងារអន្តរជាតិ និងគោលនយោបាយរបស់រដ្ឋាភិបាល ដែលចង់បន្តសហការជាមួយសហភាពអឺរ៉ុប ក្នុងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេស។​ជាមួយគ្នានេះ ក៏ដើម្បីពន្យល់ពី​មូលហេតុដែល​នាំឲ្យកម្ពុជា ស្ថិតនៅក្នុងបញ្ជីអាក្រក់​របស់សហភាពអឺរ៉ុប ដែលមកពីអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិ​មនុស្ស​របស់អង្គការសហប្រជាជាតិ ដែលតែងតែប្រើប្រាស់របាយការណ៍ និយមទៅខាងគណបក្សប្រឆាំង រួមទាំង អង្គការសង្គមស៊ីវិល ដែលមាននិន្នាការនយោបាយ រិះគន់ និងវាយប្រហារលើរដ្ឋាភិបាលកម្ពុជា៕

 អត្ថបទៈ តុល សុភ័ណ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *