ទំព័រដើម / ព័ត៌មានជាតិ / អាមេរិកនាំយកកម្មវិធីសិក្សាFasTrackids មកប្រទេសកម្ពុជា ដើម្បីអប់រំកុមារ នៅកម្ពុជា

អាមេរិកនាំយកកម្មវិធីសិក្សាFasTrackids មកប្រទេសកម្ពុជា ដើម្បីអប់រំកុមារ នៅកម្ពុជា

ភ្នំពេញ៖    អាមេរិកនាំយកកម្មវិធីសិក្សាFasTrackids មកប្រទេសកម្ពុជា ដើម្បីអប់រំកុមារក្នុងវិធីថ្មី ដែលបានជួយលើកស្ទួយដល់វិស័យសិក្សាធិការជាតិ។

    ក្នុងពិធីផ្សព្វផ្សាយកម្មវិធីសិក្សាFasTrackidsរបស់សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី១៣ ខែ កក្កដានេះ  លោកស្រីណានស៊ី ហ្វោន តំណាងផ្នែកអប់រំអន្តរជាតិនៃ​កម្មវិធីសិក្សាFasTrackids បានឲ្យដឹងថា កម្មវិធីសិក្សានេះ មានផែនការទៅធ្វើកិច្ច​សហការជាមួយក្រសួងអប់រំយុវជននិង កីឡា ដើម្បី ជួយបណ្តុះបណ្តាលកុមារទំាងអស់ ដែលពួកគេ នឹងក្លាយជាធនធានដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ជាតិ។

ប៉ុន្តែជាជំហានដំបូងកម្មវិធីសិក្សានេះអាចនឹងដាក់អោយអនុវត្តនៅសាលា ឯកជនជាមុនសិន ដោយបង្រៀនកុមារចាប់ពី៦ខែដល់៨ឆ្នាំ ដើម្បីអោយ ពួកគេចេះច្នៃប្រឌិត ក្លាហាន ឆ្លាតវៃ ហើយអាចដឹងពីចំណង់ចំណូលចិត្តរបស់ក្មេង ដែលអាច អភិវឌ្ឍន៍ និងតម្រង់ពួកគេអោយចំគោលដៅទៅអនាគត។

លោកតែ ឡាយ ប្រធាននាយកអប់រំ និងធនធានមនុស្សនៃសាលារៀនវេសឡាញបាន បញ្ជាក់ថា ប្រសិន បើ កម្មវិធីនេះបានបញ្ជូលគ្នាជាមួយកម្មវិធីអប់រំនៅកម្ពុជា​ដែលកំពុងអនុវត្តបច្ចុប្បន្ន នឹងធ្វើឲ្យ កុមារកាន់តែមានទំនុកចិត្តក្នុង​ការសិក្សាទំាងពីរបៀបនៃការរស់នៅ ការគិតដោះស្រាយ បញ្ហា និងការសិក្សាជំនាញផ្សេងៗទៀតដែលជាចំណងចំណូលចិត្តរបស់កុមារ។

សូមបញ្ជាក់ថា កម្មវិធីសិក្សាFasTrackids ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកតំាងពីឆ្នាំ​១៩៩៨ ហើយបច្ចុប្បន្ននេះមានប្រទេសចំនួន៤៥នៅលើពិភពលោក​បាននឹងកំពុងអនុវត្តកម្ម វិធីសិក្សានេះនៅក្នុងប្រព័ន្ធអប់រំរបស់ខ្លួន។ ជាស្តែងសម្រាប់តំបន់អាស៊ានវិញមានប្រទេស ចំនួន៧ហើយដែលទទួល​យកកម្មវិធីសិក្សានេះ​ ក្នុងនោះមានដូចជា ប្រទេសថៃ វៀតណាម សឹង្ហបូរី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ ហើយកម្ពុជាអាចជាប្រទេស ទី៨ក្នុងតំបន់អាស៊ានដែលត្រៀមអនុវត្តកម្មវិធីសិក្សាថ្មីនេះ៕អត្ថបទ សិរី រាជ រូ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *