ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋសភាបិទបញ្ចប់នីតិកាលទី៥ដោយជោគជ័យដោយអនុម័តច្បាប់ចំនួន១០៩បំរើឲ្យផលប្រយោជន៍ជាតិ

រដ្ឋសភាបិទបញ្ចប់នីតិកាលទី៥ដោយជោគជ័យដោយអនុម័តច្បាប់ចំនួន១០៩បំរើឲ្យផលប្រយោជន៍ជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភាបានអះអាងថា រដ្ឋសភាបិទបញ្ចប់ការងារនីតិកាលទី៥ដោយជោគជ័យដោយអនុម័តច្បាប់ចំនួន១០៩បំរើឲ្យផលប្រយោជន៍ជាតិទាំង វិស័យ       សេដ្ឋកិច្ច សង្គម និងសន្តិសុខសាធារណៈ។

ឯកឧត្តមឡេង ប៉េង ឡុង អគ្គលេខាធិការ  និងជាអ្នកនាំពាក្យរដ្ឋសភាបានប្រាប់​ទូរទស្សន៍រស្មីហង្សមាសព្រឹកថ្ងៃទី១៣ ខែកក្កដានេះថា រយៈពេល៥ឆ្នាំនៃ រដ្ឋសភានេះ រដ្ឋសភា អនុម័តច្បាប់ចំនួន១០៩ មានដូចជា៖ ច្បាប់គ្រប់គ្រង់ហិរញ្ញវត្ថុ  ច្បាប់វិសោធនកម្ម​​គណបក្សនយោបាយ និងវិសោធនកម្មរដ្ឋធម្មនុញ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរីកចំរើនផ្នែកសេដ្ឋកិច្ច និងការពារសណ្តាប់ធ្នាប់សង្គមកម្ពុជាឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមឡេង ប៉េង ឡុង បញ្ជាក់ថា ក្រៅពីអនុម័តច្បាប់ក្នុងរដ្ឋសភាតំណាងរាស្រ្តនីតិកាលទី៥ចំនួន១២៣រូបមកពីគណបក្សដែលមានអសនៈក្នុងរដ្ឋសភាបានចុះជួបប្រជាពលរដ្ឋនៅតាមមូល​​ដ្ឋាន និង តាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ចំពោះការងារទំនាក់ទំនងការងារអន្តរជាតិវិញ រដ្ឋសភាកម្ពុជាបានពង្រឹងកិច្ចសហប្រ​​តិបត្តិ​​ការ​ល្អជាមួយបណ្តាប្រទេសផ្សេងៗ ហើយបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិ​កចំនួន២ដង និងបញ្ជូន​អ្នកតំណាងរាស្រ្តទៅចូលរួមកិច្ចប្រជុំនានាជាច្រើនលើកនៅលើសកលោកផងដែរ។

ឯកឧត្តមបញ្ជាក់ថា បើទោះបីជានីតិកាលទី៥ត្រូវបានបិទបញ្ចប់ ក៏ដោយ តែរដ្ឋសភានីតិកាលពី៥នៅតែដំណើរការងាររដ្ឋបាលជាប្រកតី រហូតរដ្ឋសភានីតិកាលទី៦បង្កើតជាផ្លូវការ៕ចេម ហួត

Leave a Reply

Your email address will not be published. Required fields are marked *