ទំព័រដើម / សន្តិសុខសង្គម / មនុុស្ស២នាក់របូសធ្ងន់ករណីរថយន្តបើក​លឿន​វ៉ារថយន្ត​មួយ​គ្រឿង​ទៀត​មិន​ផុតបុករបាំង​ថ្ម​ក្រឡាប់​ផ្ងារជើង​

មនុុស្ស២នាក់របូសធ្ងន់ករណីរថយន្តបើក​លឿន​វ៉ារថយន្ត​មួយ​គ្រឿង​ទៀត​មិន​ផុតបុករបាំង​ថ្ម​ក្រឡាប់​ផ្ងារជើង​

ភ្នំពេញ​៖រថយន្ត​មួយ​គ្រឿង​បើ​បរ​ ក្នុង​ល្បឿន​លឿនបាន​វ៉ារថយន្ត​មួយ​គ្រឿងទៀត​មិន​ផុត​បាន​បុក​របាំង​ថ្ម​ការដ្ឋាន​សាងសង់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើងសង្កត់តៃកុងនឹងប្រូរងរបួស​ធ្ងន់​ស្រាល​២នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​លើក​រថយន្ត​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​​៩យប់ថ្ងៃ​ទី​១៣ខែកក្កដា​ឆ្នាំ​២០១៨​ទល់មុខ​ផែស្ងួត​ឆាយដា​ ដែល​ស្ថិត​នៅ​ភូមិ​ ត្រពាំង​ធ្ងង់​ សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​រងគ្រោះ​ម៉ាក​ជា​រថយន្ត​កូរ៉េ​ម៉ាក​គា​ពណ៌​ស​ពាក់ស្លាកលេខ​ ភ្នំពេញ​2V.1226​ ជិះ​គ្នា​២នាក់​ ក្នុង​ទិស​ដៅ​ពី​ជើងទៅ​ត្បូង​ រងរបួស​ធ្ងន់​តៃកុង​ម្នាក់​នឹង​ប្រូ​រងរបួស​ស្រាល​។ តាម​សំដី​ប្រូ​រថយន្ត​រងគ្រោះ​ បាន​និយាយ​ប្រាប់​ថា​ រថយន្ដ​ខាងលើទើប​មក​​ពី​ដឹក​សំបក​កង់​រថយន្ត​ពីភ្នំពេញ​ហើយ​យក​ទៅ​ដាក់​នៅម្តុំ​ ភ្នំ​បាសិត​ហើយ​ទើប​ ត្រ​ឡប់​មក​វិញ​ហើយ​ដោយ​ទី​តាំង​ខាងលើ​ដោយ​ងងឹត​ខ្លាំង​ពេក​ហើយ​ទី​តាំង​ខាងលើ​មិន​មាន​ចំណាំង​ផ្លាត​ទើបពួក​គាត់​ជួប​គ្រោះថ្នាក់​បែបនេះ។

បើតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ប្រាប់​ថា​នៅ​មុនពេល​កើតហេតុ​​គេឃើញ​រថយន្ត​រថយន្ត​រងគ្រោះ​ខាងលើ​បើក​ក្នុង​ទិស​ដៅ​ពី​ជើងទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។លុះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​ រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្របគ្នា​ដោយ​រថយន្ត​រងគ្រោះ​នៅ​ខាង​ក្រោយ​ នៅ​ពេល​នោះ​ដែរ​ ស្រាប់​តែ​រថយន្ត​ រងគ្រោះ​ បាន​បើក​វ៉ា​ រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ខាង​មុខ​ ។ដោយ៖ថោង ធីម

Leave a Reply

Your email address will not be published. Required fields are marked *