ទំព័រដើម / សន្តិសុខសង្គម / ចាប់បុរសចិន៣នាក់ដេញវាយប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរម្នាក់ផ្អើលសមត្ថកិច្ចមួយចំហៀងខណ្ឌដេញចាប់

ចាប់បុរសចិន៣នាក់ដេញវាយប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរម្នាក់ផ្អើលសមត្ថកិច្ចមួយចំហៀងខណ្ឌដេញចាប់

ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានបុរសជនជាតិចិនគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ ជិះរថយន្តមួយគ្រឿងបិទស្លាកលេខ មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះ ខ្ទេច បង្កឲ្យភ្ញាក់ផ្អើល ប៉ូលីសមួយចំហៀងខណ្ឌពោធិសែនជ័យ ប្រដេញតាមចាប់ ផ្អើលតាមផ្លូវ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្តផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍​សែនជ័យ ។

ស្រ្តីរងគ្រោះឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករោងចក្រស្បែក​ជើង មាន​ទីលំ​នៅផ្ទះ165Eoz ផ្លូវ93 សង្ហាត់មនោរម្យ ខណ្ឌ7មករា រងរបួសធ្ងន់ ត្រូវបានបញ្ជូនចូលសង្រ្គោះនៅគ្លីនិកភ្លាមៗ គ្រាន់តែដឹងថា បម្រើការងារនៅរោងចក្រស្បែកជើង ។ជនរងគ្រោះជិះរថយន្តជិះរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659។ ចំណែកជនបង្ក ជាជនជាតិចិន គ្នា៣​នាក់ ក្នុងនោះមានឈ្មោះ ចូ ហ្វីលីប អាយុ៤២ឆ្នាំ ធ្លាប់មានគុំនុំជាមួយជនរងគ្រោះផងដែរ ។ ទាំង៣នាក់ជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ យកទឹកលុប គូសបិទស្លាកលេខបាត់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះបើករថយន្ត រួមដំណ់រជាមួយស្រ្តីម្នាក់ទៀត ចូលបំរ៉ុងហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែជនរងគ្រោះចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ ចំនួន២ដើម បើករថយន្តកាមរីឆ្លាម ទៅដល់ ធ្វើសកម្មភាពវាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ហើយវាយ រថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញ ។

ក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បើករថយន្ត រត់គេចផ្អើលអស់សមត្ថ​កិច្ច មួយចំហៀងខណ្ឌពោធិសែនជ័យ ចេញអន្តរាគមន៍ ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះពោធិចិនតុង ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាង ដែកគាស់២ដើម ។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំ ពីមុនមក ស្រ្តីរងគ្រោះត្រូវបាន ថៅកែចិនរោងចក្រ ឈ្មោះចូ ហ្វីលីប គម្រាមកំហែងប៉ុនប៉ង ចាប់រំលោភ តែមិនបានសម្រេច ត្រូវបានជនរងគ្រោះប្តឹង ហើយថៅកែចិននោះត្រូវបានបញ្ឈប់ពីការងារ លុះរហូតមកដល់ព្រឹកកើតហេតុនេះ គេសង្ស័យ ថៅកែ​ចិនរូបនោះ នាំបក្ខពួកជនជាតិចិនដូចគ្នាសរុប៣នាក់ខាងលើមកប៉ុនប៉ងសម្លាប់ជនរងគ្រោះចោលទើបរៀបគម្រោងបិទស្លាកលេខរថយន្តជាស្រេច មកធ្វើ​សកម្មភាព វាយជនរងគ្រោះ និងវាយកម្ទេចរថយន្ត ជនរងគ្រោះខ្ទេច ។

តែទោះជាយ៉ាងណាក្តី ក្រោយពីសកម្មភាពហឹង្សាខាងលើ ជនដៃដល់ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញ ។ ចំណែក ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិក សមត្ថកិច្ចបន្តធ្វើការសាកសួរ និងចំណាត់ការតាមនីតិវិធី ៕ដោយ៖សួយ សុភា

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *