ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនមនុស្ស៣នាក់គ្រឿងញៀនជិត១គីឡូក្រាមនៅខេត្តកោះកុងការបង្រ្កាប២ករណី

ឃាត់ខ្លួនមនុស្ស៣នាក់គ្រឿងញៀនជិត១គីឡូក្រាមនៅខេត្តកោះកុងការបង្រ្កាប២ករណី

កោះកុង៖កម្លាំងការិយាល័យប្រឆាំបទល្មើសគ្រឿង ញៀនកងរាជអាវុធហត្ថខេត្តកោះកុងសហការជាមួយកងអន្តរាគមន៍ និងកងកម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមាដឹកនាំដោយលោកវរសេនីយ៍ត្រីនួន វុត្ថា ជាមេបញ្ចាការរង ក្រោមការសម្របសម្រួលដោយលោកប៊ូ ប៊ុនហាងព្រៈរាជ អាជ្ញា​អមសាលាដំបូងខេត្តកោះកុងចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿនញៀន ៣នាក់​រឹបអូសបានគ្រឿងញៀនជិត១គីឡូក្រាម។

សកម្មភាពបង្ក្រាបក្រុមជួញដូរគ្រឿងញៀនខុសច្បាប់នេះធ្វើឡើងនៅវេលាម៉ោងប្រមាណ១៣និង២០នាទីរសៀលថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨នេះនៅចំណុចឆ្នេរកំសាន្តកោះស្នេហ៍ស្ថិតក្នុងភូមិ៤សង្កាត់ដងទង់ក្រុងខេមរភូមិន្ទខេត្តកោះកុង និង​មួយកន្លែងទៀតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះ កុង ។

ក្នុងប្រតិបត្តិការនេះលោកវរសេនីយ៍ត្រីនួន វុត្ថា ជាមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានប្រាប់ភ្ងាក់ងារហង្សមាសប្រចាំខេត្តកោះកុង អោយដឹងថា ឃាត់ខ្លួនជនសង្ស័យ បាន ៣នាក់ក្នុងនោះមាន៖ទី១-ឈ្មោះឈិន លី ភេទស្រី អាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះទីលំនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លងស្រុកមណ្ឌល​សីមា ខេត្តកោះកុង,ទី២-ឈ្មោះ ហម ថនភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខ​របរនេសាទមានទីលំនៅសព្វថ្ងៃភូមិបឹងកាឆាងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និង​​ទី៣ឈ្មោះ ង៉ែត សុភាភេទស្រីអាយុ ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រសនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយការសាកសួររបស់សមត្ថកិច្ចជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពពួកពិតជាបានរកស៊ីជួញដូរគ្រឿញៀនពិតប្រាកដមែន។ ប្រតិបត្តិការនេះដកហូតបាន​វត្ថុតាងជាក់ស្តែងម្សៅក្រាមពណ៌ស(ម៉ាទឹកកក)២០កញ្ចប់ធំស្មើនឹង ៨៤.៧០​ក្រាម,ទូរស័ព្ទដៃចុចពិល១គរឿង,អូប័រម៉ាសុីន១៥សេសពណ៌ផ្ទៃមេឃចំនួន១​គ្រឿង​។បច្ចុប្បនជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញកំពុងសាកសួរ និងកសាងសំណុំ​រឿងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕ដោយ៖សន សុម្ភស្ស

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *