ទំព័រដើម / ព័ត៌មានជាតិ / ពុលស្រាសបានបណ្ដាលមនុស្សស្លាប់២នាក់និងចូលសម្រាក់ពេទ្យ៤៣នាក់នៅឃុំស្នូលខេត្តក្រចេះ

ពុលស្រាសបានបណ្ដាលមនុស្សស្លាប់២នាក់និងចូលសម្រាក់ពេទ្យ៤៣នាក់នៅឃុំស្នូលខេត្តក្រចេះ

ក្រចេះ៖ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា៖ នៅថ្ងៃទី១៣/៧/២០១៨វេលាម៉ោង១៩និង១៥នាទីនៅចំនុចភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានព្រឹត្តិការណ៍កើតឡើងមានមនុសុ្សស្លាប់ចំនួនពីរនាក់ភេទស្រី និង មានអ្នករងគ្រោះដោយការពុលស្រាចូលសំរាកនៅមន្ទីពេទ្យបង្អែកស្រុកស្នួលចំនួន៤៣នាក់ស្រី១០នាក់គិតមកដល់វេលានេះ។
លោកបានបន្ដថា៖ក្នុងនោះអ្នកស្លាប់ចំនួនពីរនាក់មានឈ្មោះដូចខាងក្រោម:១-ឈ្មោះព្រិច ណាត ភេទស្រីអាយុ៣៦ឆ្នាំបានស្លាប់នៅ។២-ឈ្មោះ ឡៃ ភេទស្រីអាយុ៣៥ឆ្នាំស្លាប់នៅ។ឯអ្នកចូលសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់ស្រី១០នាក់ពុំទាន់ទទួលបានអត្តសញ្ញាណអស់នៅឡើយ។ប៉ុន្តែពួកគាត់សុទ្ឋតែជាប្រជាពលរដ្ឋរស់នៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
តាមការសាកសួរព័ត៏មានបឋម ចំពោះអ្នកស្លាប់ មុនពេលស្លាប់គឺពួកគាត់បានទទួលទានស្រាស។ដោយឡែកអ្នកកំពង់ព្យាបាលពួកគាត់បានទទួលទានស្រាសរកំដរបុណ្យសពអ្នកស្លាប់ពីរនាក់ខាងលើ ។ សូមបញ្ចក់ថា៖ រហូតមកដល់ព្រឹកថ្ងៃទី១៤/៧/២០១៨វេលាម៉ោង៦និង៣០នាទីអ្នកជំងឺចូលសំរាកពេទ្យកើនឡើងសរុបចំនួន៤៨នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *