ទំព័រដើម / សន្តិសុខសង្គម / សូម្បីប៉ូលិសនៅបើកបុកគ្នាបណ្ដាលខូចខាតយ៉ាងដំណំព្រោះមិនគោរពភ្លើងសញ្ញាចរាចរណ៍

សូម្បីប៉ូលិសនៅបើកបុកគ្នាបណ្ដាលខូចខាតយ៉ាងដំណំព្រោះមិនគោរពភ្លើងសញ្ញាចរាចរណ៍

ភ្នំពេញ ៖មន្រ្តីនគរបាលបានបើកបររថយន្តបុកគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍​កេីត​ឡេីងរវាងរថយន្តម៉ាកលែនឌឺពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ២AD ៥៩៩៦បេីកបរដោយបុរសនគរបាលស្នងការរាជធានីភ្នំពេញបុករថយន្តម៉ាកលុច​សុីស​GS​៣០០​ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២T ២៥២៦បេីកបរដោយជាមន្រ្តី​នគរបាលស្នងការរាជធានីភ្នំពេញពេលមកដល់ផ្លូវបំបែកជាបួនហេីយរថយន្តGS៣០០វិលមួយជុំបណ្ដាលគៀបជាប់គ្នានិងខូចខាតទាំងសងខាង។

តែសំណាងល្អមិនមានអ្នកណារងរបួសនោះដោយមិនព្រមដោះស្រាយគិតតែយកត្រូវរៀងខ្លួននិងឈ្លោះប្រកែកគ្នាតឹងសរសៃកហេតុកាារនេះបង្កការភ្ញាក់ផ្អេីល​វេលាម៉ោង១០យប់ថ្ងៃទី១៤ខែកក្ដដាឆ្នាំ២០១៨នៅចំណុចវីនផាតអូតូលក់គ្រឿងបន្លា​ស់​រថយន្តតាមផ្លូវលេខ២០៥កែងផ្លូវ៣១០សង្កាត់ទួលស្វាយព្រៃទី២ខណ្ឌ​ចំការមន ។

បុរសនគរបាលម្នាក់បេីករថយន្តហាយលែនឌឺបេីកប្រាប់អោយដឹងថាមុនកេីតហេតុគាត់បេីកតាមផ្លូវ២០៥ក្នុងទិសដៅពីជេីងមកត្បូងរហូតមកដល់ផ្លូវ៣១០ក៏មានរថយន្តGS៣០០បេីកបរដោយបុរសជានគរបាលក្នុងទិសដៅពីកេីតមក​លិច​លឿន​រួចគាត់ជាន់ហ្វ្រាំងមិនទាន់បុករថយន្តលលុចសុីសGS៣០០ចំទ្វាខាងស្ដាំពេញ​​ទំហឹងបណ្ដាលរថយន្តគាត់ជាប់គ្នាតែម្ដងក្រោយកេីតហេតុគាត់ទាមទារអោយ​រថយន្តលុចសុីសងថ្លៃខូចខាតរថយន្តហាយលែនឌឺបែកកោងខាងមុខខ្ទេចអស់បេីមិនដូច្នេះមានតែអោយសមត្ថកិច្ចវាស់វែងចាត់ការតាមជំនាញចុះ ។

សមត្ថកិច្ចនគរបាលវាស់វែងខណ្ឌបានប្រាប់ថាដោយការបេីកយប់ព្រលប់មិនបន្ថយលឿនលុះមកដល់ចំណុចផ្លូវបំបែកជាបួនក៏រថយន្តហាយលែនឌឺបុករថ​យន្តលុចសុីសGS៣០០ពេញទំហឹងបណ្ដាលរថយន្តលុចសុីសវិលមួយជុំហេីយរថយន្តទាំង២គ្រឿងគៀបជាប់គ្នានៅកណ្ដាលផ្លូវ។

ក្រោយកេីតហេតុភាគីទាំងសងខាងមិនព្រមដោះស្រាយគិតតែពីទាមទាររកត្រូវរៀងខ្លួននិងឈ្លោះប្រកែកគ្នាសងថ្លៃខូច​ខាតរថយន្តទាំងសងខាងរួចសមត្ថកិច្ចក៏ហៅភាគីទាំងសងខាងមកស្ដាប់ពីការបេីកបរនិងយល់ដឹងពីស្លាកសញ្ញាដោយទាំង២នាក់សុទ្ធតែនគរបាលស្នងការដូចគ្នាផ្លាកសញ្ញាច្បាប់ចរាចរណ៍គឺរថយន្ត​ហាយលែនឌឺដែលបុករថយន្តកុចសុីសគាត់ជាផ្លូវបាត់សិទ្ធិអតិទិដ្ឋភាពមុនបេីកឆ្លងកាត់ត្រូវបន្ថយលឿន។ដោយ៖គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *