ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់ផ្លូវ​ងងឹត​បើក​ម៉ូតូ​លឿន​ឡើង​លើ​ខឿន​ផ្លោង​ជាង​២០ម៉ែត្រ​រងរបួស​ធ្ងន់​សន្លប់ឈឺង

បុរសម្នាក់ផ្លូវ​ងងឹត​បើក​ម៉ូតូ​លឿន​ឡើង​លើ​ខឿន​ផ្លោង​ជាង​២០ម៉ែត្រ​រងរបួស​ធ្ងន់​សន្លប់ឈឺង

ភ្នំពេញ​៖បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ឡើង​ឃឿន​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​អូស​ ផ្លោង​ជា​ង​២០ម៉ែត្រ​ រងរបួស​ធ្ងន់​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​សមត្ថកិច្ច​មិន​ទាន់​បាន​យក​ម៉ូតូ​យកទៅ​រក្សា​ទុក​ ចៅ​សង្កាត់​បំរុង​ យកទៅ​រក្សា​ទុក​អោយ​ តែ​ត្រូវ​ ប្រជាពលរដ្ឋ​រាំងស្ទះ​ មិន​អោយ​យក​ រង​ចាំ​សមត្ថកិច្ច​ បង្កអោយ​មាន​ការ​ភ្ញាក់ផកាលវេលម៉ោង​១០នឹង​២០​យប់​ថ្ងៃ​ទី​១៥ខែកក្កដា​ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ទល់មុខ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​ស្ថិត​នៅ​ភូមិ​ ក្បាល​ដំរី​២​ សង្កាត់​កាកាប​២ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានីភ្នំពេញ​។

ជនរងគ្រោះ​ដោយ​មិន​បាន​ស្គាល់​ឈ្មោះ​ដែល​ជិះ​ម៉ូតូ​ម៉ាក​ ខ្លិច​ពណ៌​ស​ពាក់ស្លាក​លេខ​ ភ្នំពេញ​1GV.1449បើក​បរក្នុងទិស​ដៅ​ ពី​លិច​ទៅកើត​។នៅ​មុនពេល​កើតហេតុ​ គេឃើញ​ជន​រងគ្រោះ​ខាងលើ​បើក​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ទល់មុខ​ប្រលាន​យន្តហោះ​អន្តរ ជាតិ​ភ្នំពេញ​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅកើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះមក​ដល់​ចំណុច​កើត​ហេតុ​ដោយ​ផ្លូវ​ងងឹត​ព្រោះផ្លូ​កំពង់​សាងសង់​ ពង្រីក​ថ្មី​ដោយ​មិន​មាន​ស្លាក​សញ្ញា​ព្រោះទ្រូង​ផ្លូវ​ នៅ​កណ្តាល​ ផ្លូវ​ម្ខាង​បន្ទាប់​មក​ស្រាប់​តែ​ជន​រងគ្រោះ​បើក​ឡើង​លើ​ទ្រូង​ផ្លូវ​អូស​ជា​ង​២០ម៉ែត្រ​ហើយ​ជន​រងគ្រោះ​បាន​ខ្ទាត​ចេញ​ពី​ម៉ូតូ​ពី​ទ្រូង​ផ្លូវ​ម្ខាង​ទៅ​ ទ្រូង​ផ្លូវ​ម្ខាង​បណ្តាល​ឲ្យ​សន្លប់​ស្តូក​ស្តឹងនៅកន្លែង​។ដោយ៖ថោងធឹម

Leave a Reply

Your email address will not be published. Required fields are marked *