ទំព័រដើម / សន្តិសុខសង្គម / ប្រទះឃើញតៃកុងរថយន្តតាក់ស៊ីដឹកបង្កងម្នាក់ដេកស្លាប់នៅក្នុងកាប៊ីនរថយន្តរបស់ខ្លួន

ប្រទះឃើញតៃកុងរថយន្តតាក់ស៊ីដឹកបង្កងម្នាក់ដេកស្លាប់នៅក្នុងកាប៊ីនរថយន្តរបស់ខ្លួន

ភ្នំពេញ៖តៃកុងរថយន្តតាក់ស៊ីដឹកបង្កងម្នាក់ដោយគេអះអាងថាខ្យល់គរដេកស្លាប់នៅក្នុងកាប៊ីនរថយន្តរបស់ខ្លួនបន្ទាប់ពីដឹកម៉ូយមកលក់ហើយបើករថយន្តទៅសំរាកកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៣ខែវិច្ឆិកា​ឆ្នាំ​២០១៧ស្ថិតាមបណ្តោយជាតិ​លេខ៥ត្រង់ចំណុចមុខឃ្លាំងសាំងសូគីម៉ិចភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។

ជនរងគ្រោះមានឈ្មោះវ៉ាតសុវណ្ណភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិព្រែកសែនឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាលរថយន្តរបស់ជនរងគ្រោះមានម៉ាកសាំយ៉ុង​ពណ៍ស​ពាកស្លាកលេខភ្នំពេញ2AE-3477 ។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានដឹកម៉ូយនិងបង្កងពីស្រុកកោះធំយកមកដាក់លក់នៅយឿត្រីព្រែកព្នៅបន្ទាប់ពីម៉ូយនិងបង្កងដលកន្លែងលក់រួចរាល់ហើយជនរងគ្រោះបើករថយន្តរបស់ខ្លួនទៅឈប់ចត់ដេកនៅតាមចិញ្ចើមផ្លូវជាតិលេខ៥មុខឃ្លាំងសាំងសូគីម៉ិចដូចសប់ដង។

សមតនថកិច្ចបានបន្តដឲ្យដឹងថាលុះព្រឹឹកឡើងម៉ូយលក់បង្កងអស់បានខលទូរស័ពចូលទៅលេខទូរស័ព្ទ្ទរបស់ជនរងគ្រោះហៅឲ្យបើករថយន្តមកដឹកគេត្រឡប់ទៅផ្ទះវិញតែជនរងគ្រោះមិនលើកសោះហើយដោយសារខលជាច្រើនលើកមិនលើកទូរស័ព្ទម៉ូយក៏ឲ្យបុរសម្នាក់ដែលជាអ្នកស្គាល់គ្នាទៅហៅខពណៈពេលដើរទៅដល់ហៅនិងដះស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងកាប៊ីរថយន្តរបស់ខ្លួនតែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់បានអះអាងថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែនរួចហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅបុណ្យតាមប្រពៃណីឯស្រុកកំណើត៕ដោយ៖កែវឈីម​

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *