ទំព័រដើម / ព័ត៌មានជាតិ / គជបបង្ហាញពីទឹកខ្មៅជាង៥ម៉ឺនដបជ្រលក់ដៃលុបមិនជ្រះនិងសន្លឹកឆ្នោតដែលត្រូវប្រើសម្រាប់ការបោះឆ្នោត២៩កក្កដា

គជបបង្ហាញពីទឹកខ្មៅជាង៥ម៉ឺនដបជ្រលក់ដៃលុបមិនជ្រះនិងសន្លឹកឆ្នោតដែលត្រូវប្រើសម្រាប់ការបោះឆ្នោត២៩កក្កដា

ភ្នំពេញ៖នៅព្រឹកនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញពីគុណភាពទឹកខ្មៅដែលលុនមិនជម្រះសម្រាប់ប្រើប្រាស់នៅក្នុងការជ្រលក់ម្រាមដៃអ្នកបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។ពិធីនេះបានធ្វើឡើងនៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ក្នុងនោះគជបបានបង្ហាញពីការប្រ​ព្រឹត្តទៅនៃការឃោសនាបោះឆ្នោត សន្តិសុខនៅតាមការិយាល័យនោះឆ្នោតនិងរាប់សន្លឹកឆ្នោត។

គ.ជ.បបានឱ្យដឹងថាទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងអស់នោះមានចំនួន ៥១,០០០ដបក្នុង១ដបមានចំណុះ ៧០មីលីលីត្រ ហើយដបនីមួយៗមានសារធាតុប្រាក់នីត្រាត ២៥%។ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងនោះ ត្រូវបាន​ទិញពីប្រទេសឥណ្ឌាទាំងអស់។ វាត្រូវបានដឹកមកកម្ពុជាចំនួន២ជើង ដោយជើងទី១.ដឹកមកដល់កម្ពុជានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ និងជើងទី២.ដឹកមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកក្កដា។គ.ជ.ប នឹងបញ្ជូនទឹកខ្មៅជ្រលក់ម្រាមដៃនោះ ទៅកាន់ការិយាល័យបោះឆ្នោតបន្តបន្ទាប់ទៀត ដោយទុកប្រើប្រាស់ក្នុងមួយការិយាល័យចំនួន ២ដប, យកទៅរក្សាទុកក្នុងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះ​ឆ្នោត (គធ.ខប ឬ PEC) ចំនួន៣,២៩២ដប និងទុកបម្រុងនៅ គ.ជ.ប ចំនួន​១,៧៧៤ដប។

ដោយឡែកគជបបានលើកឡើងថាបន្ទាប់ពីបានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោត​គជបនឹង​ដឹកឆ្នោតពីរោងពុម្ពនៅថ្ងៃទី១៣កក្កដា២០១៨ទៅរក្សាទុកនៅឃ្លាំង​គជ​បដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំ​ពេញ។ការដឹកជញ្ជូននេះនឹងធ្វើដំណើរចេញពីរោងពុម្ពលី វ៉ាន់ហុងក្នុងសង្កាត់ទឹកល្អក់​ទី១ខណ្ឌទួលគោកសន្លឹកឆ្នោតទាំងនោះនឹងដឹកទៅកាន់ការិយា​ល័យ​២២.​៩៦​៧​​ក្នុងមណ្ឌលទាំង២៥មិនឲ្យលើសពី៣៦ម៉ោងមុនថ្ងៃបោះឆ្នោត៕ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *