ទំព័រដើម / ព័ត៌មានជាតិ / អភិបាលខេត្តចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៤៧៧ម៉ែត្រក្នុងសង្កាត់ដើមមៀនខេត្ដកណ្ដាល

អភិបាលខេត្តចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៤៧៧ម៉ែត្រក្នុងសង្កាត់ដើមមៀនខេត្ដកណ្ដាល

 

កណ្ដាល:ផ្លូវបេតុងចំនួន១ខ្សែប្រវែង៤៧៧ម៉ែត្រលូប្រវែង៤៣៥ម៉ែត្រជញ្ចាំងរៀបទប់ដីប្រវែង១៩៤ម៉ែត្រនិងស្ពានបេឡេត្រូវបានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ។

អភិបាលខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ បានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន បន្ថែមលើស មិទ្ធិផលចាស់ នៅក្នុងភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ឯកឧត្តមបានមានប្រសាសន៍ថា នេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត ដែលបង្ហាញអំពីការរីកចំរើននៃប្រទេសជាតិប្រកប​ដោយសុខសន្តិភាព និងបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋ។ ហើយការកសាងផ្លូវនេះគឺមានសារៈសំខាន់ខ្លាំងណាស់ខាងផ្នែកសេដ្ឋិច្ច កាលណាយើងមានផ្លូវ កសិករ រឺអាជីវករ អាចដឹកទំនិញបានងាយស្រួល សម្រួលចរាចរណ៏ កាត់បន្ថយថ្លៃធ្វើដំណើរ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្ថែមទៀតថាគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននឹងកំពុងធ្វើឲ្យការអភិវឌ្ឍលើវិស័យ ផ្លូវ ថ្នល់ ស្ពាន ឆ្លើយតបតាមសេចក្ដីត្រូវការចាំបាច់រប
ស់ប្រជាពលរដ្ឋ និងតំរូវការរីកចំរើនរបស់ប្រទេសជាតិ ។ ឯកឧត្តមបានបញ្ជាក់ថា ការកែលម្អរ និងអភិវឌ្ឍ ផ្លូវ នេះក៏ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៦ នេះផងដែរ រួមទាំងវិស័យដ៏ទៃទៀតសម្រាប់ការអភិវឌ្ឍប្រទេសជាតិរយៈពេល ៥ឆ្នាំខាងមុខ។ ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតសូមអញ្ជើញទៅ ពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតនៅតាមមណ្ឌលរៀងៗខ្លួន ត្រូវត្រៀមរាល់ឯកសារពាក់ព័ន្ធ ពិសេសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦នៃរដ្ឋសភា ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ អោយបានគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *