ទំព័រដើម / នយោបាយ / អតីតប្រធានបក្សកម្ពុជាសេរីភាពសុំចុះចូលជាមួយគណបក្សជាជនកម្ពុជាវិញ

អតីតប្រធានបក្សកម្ពុជាសេរីភាពសុំចុះចូលជាមួយគណបក្សជាជនកម្ពុជាវិញ

ភ្នំពេញ៖លោកជា ចំរើន អតីតប្រធានគណបក្សកម្ពុជាសេរីភាព និងអតីតជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាដែលបានចាកចេញពីបក្សកាន់អំណាចពេលនេះបាន​មកសុំសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាចូលមករួមរស់ជាមួយគ្នាវិញ។នេះបើតាមលិខិតដែលអ្នកសារព័ត៌មានបានទទួលនិងបញ្ជូនបន្តគ្នាដែលចុះហត្ថលេខាដោយលោកជាចំរើននៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ​២០១៧​នេះ។

លោកជា ចំរើន ធ្លាប់ជាប់ជាអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលកណ្តាលអាណត្តិទី៤។បន្ទាប់ពីមិនបានទទួលការគាំទ្រកាលពីអាណិត្តទី៥លោកបានទៅបង្កើតគណបក្សថ្មីឈ្មោះគណបក្សកម្ពុជាសេរីភាព។តែមិនបានប៉ុន្មានផងអ្នកនយោបាយរូបនេះបានលាឈប់ពីតួនាទីប្រធានបក្ស ហើយក្រោយមកបក្សត្រូវបានគេដឹងថាត្រូវក្រសួងមហាផ្ទៃបានលុបចេញពីបញ្ជីបក្ស៕(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *