ទំព័រដើម / សន្តិសុខសង្គម / ចោរ៣នាក់ត្រូវបាន​ឃាត់​ជនសង្ស័យ​មុខ​សញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម​

ចោរ៣នាក់ត្រូវបាន​ឃាត់​ជនសង្ស័យ​មុខ​សញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម​

ភ្នំពេញ​៖ជនសង្ស័យ​៣នាក់​ដែល​ជា​មុខ​សញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣​ ឃាត់​បាន​ នឹង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​៥ល្ងាច​ថ្ងៃ​ទី​ ២២​ខែកក្កដា​ឆ្នាំ​២០១៨​ នៅចំណុច​នៅម្តុំ​ហ្គេម​បាញ់​ត្រីភូមិ​ព្រៃ​ជីសាក់​សង្កាត់​ចោមចៅ​៣ខណ្ឌពោធិ៍​សែន​ជ័យ​រាជធានីភ្នំពេញ​។

ជនសង្ស័យ​១ឈ្មោះ​នាង​ សុវណ្ណរ៉ា​ ភេទ​ប្រុស​អាយុ​២៨ឆ្នាំ​មុខរបរ​ជាង​​ផ្សារ​ដែក​ ស្នាក់​​នៅភូមិ​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​មាន​ស្រុកកំ​ណើតនៅ​សង្កាត់​បឹង​សាឡាង​១ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ។២​ .ឈ្មោះ​ ស​ សុី​ប៉ាវ​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​មុខរបរ​កម្មក​បោក​អ៊ុត​សំលៀកបំពាក់​រស់​នៅ​ភូមិ​ ព្រៃ​ជីសាក់​ សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។ជនសង្ស័យ​ទី​៣​ឈ្មោះ​ឈឿន​ សុជាតិ​ហៅណាក់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​កម្មករ​លើក​កង់​រថ​យន្ត​។

ជនរងគ្រោះ​ឈ្មោះ​ រាជ​ ពីឡុត​ ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​មុខរបរ​ធ្វើ​​ការ​ ផ្នែក​គណ​នេ​យ្យ​ រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។សំភារៈ​ដែល​បាត់បង់​រួម​មាន​:ចញ្ជៀនមាស​១វង់ទំងន់៣ជី​ ខ្សែ​កមាស១ខ្សែ​ ទងន់៥ជី​ លែបថបនឹង​កុំព្យូទ័រ​ម៉ាក​ DELL ចំនួន​២​គ្រឿងនឹង​ឯក​សាមួយចំនួន​។ជនរងគ្រោះ​ ជា​ច្រើន​នាក់​ទៀត​ ដោយ​មិន​បាន​ ស្គាល់​ឈ្មោះ​ ខ្លះ​ បាត់​ ធុងបាស់​ខ្លះ​បាត់​គ្រឿង​អលង្ការ​។ ដោយ៖ថោង ធីម

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *