ទំព័រដើម / មនុស្សធម៌ / គ្រួសាររងគ្រោះដោយសារគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤៧៤គ្រួសារ ចំនួនពីរស្រុកទទួលបានការឧបត្ថម្ភ

គ្រួសាររងគ្រោះដោយសារគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤៧៤គ្រួសារ ចំនួនពីរស្រុកទទួលបានការឧបត្ថម្ភ

ខេត្តកោះកុង៖ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រស់នៅឃុំជីផាត ស្រុកថ្មបាំង ចំនួន២២៩ គ្រួសារនិងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រស់នៅ ឃុំស្រែអំបិល ស្រុកស្រែអំបិល ចំនួន១៩៥ សរុប៤២៤គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ពី​សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។

ការចុះចែកអំណោយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋនាខណៈនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការ កាកបាតក្រហមកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្តកោះកុង និងជាប្រធាន​គណះគម្មាធិការ​ សាខា​​កាកបាទក្រហមខេត្តកោះកុង ព្រមទាំងលោក លោកស្រី ជាសមាជិក​គណៈ​កម្មាធិការសាខា មន្ត្រីក្រុម​ប្រតិបត្តិសាខា និងអាជ្ញាធរមូលដ្ឋានស្រុក ឃុំផងដែរ ។
អំណោយដែរលោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការ ​សាខា​​កាកបាទក្រហម ពាំនាំយមមកចែកជូនប្រជាពលរដ្ឋ៤២៤គ្រួសារ រួមមាន៖ អង្ក មី ត្រីខ និងថវិការមួយចំនួនផងដែរ។

ក្រោយពីបានស្ដាប់នូវរបាយការណ៏របស់លោកអភិបាលស្រុកថ្មបាំងនិងលោកអភិ​បាលស្រុកស្រែអំបិល រួចមកលោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការ ​សាខា​​កាក​បាទក្រហមកម្ពុជាបានមានប្រសាសន៏ពាំនាំមកនូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុកពីសំណាក់សម្ដេចកិតិព្រិទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធាន​កាក​បាទ​ក្រហមកម្ពុជា និងការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចទាំងពីរជានិច្ចកាលតែងតែគិតគួរ​ខ្ពស់​ចំពោះ​​​សុខទុក្ខការ​ទុក្ខ​​លំបាក់​គ្រប់បែប​យ៉ាង​របស់​ប្រជាពលរដ្ឋជាពិ​សេសចាស់ជរាគ្មានទីពឹងកុមារ​កំព្រាស្ត្រីមេម៉ាយ អ្នកផ្ទុក​ជម្ងឺអេដ៏និងរងគ្រោះ​មហត្ថរាយជំនន់ទឹកភ្លៀងនិងមិនប្រកាន់ពូជសាស​ន៏ពណ៌សម្បុរឬនិន្នាការ​នយោ​បាយ​ឡើយ ជា​ពិសេស​គឺមិនទុកអោយប្រជាពលរដ្ឋ​ណាម្នាក់រងគ្រោះ​ទុក្ខវេទនា​ស្លាប់ដោយ​សារអត់​អាហារនោះឡើយ ។

​បន្ថែម​លើ​នេះ​លោកជំទាវ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ័​ត្ត​ខ្ពស់​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុនិង​ថែរក្សា​សុខភាព អនាម័យ​ឱ្យ​ល្អ​គ្រប់ពេលវេលា​។​ពាក់​ព័​ន្ឋ​បញ្ហា​សុខភាព គេ​សង្កេតឃើញ​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ចាត់​ក្រុមគ្រូពេទ្យ​ចុះមក​ពិនិត្យ​និង​ព្យាបាល​ជំ ងឺ​ដ​ជូន​ប្រជាពលរដ្ឋ​ផងដែរ ជៀសវាង​មាន​ពលរដ្ឋ​ណាមួយ​បាត់​ជីវិត​ជំងឺ​អាសន្នរោគ​ផ្សេងៗ​។​សន សុម្ភស្ស

Leave a Reply

Your email address will not be published. Required fields are marked *