ទំព័រដើម / សន្តិសុខសង្គម / ចាប់ឃុំខ្លួនបុរសម្នាក់តាមអំណោចសាលក្រមដោយផ្តន្ទាទោស២ឆ្នាំរឿងក្លែងបន្លំឯកសារនិងឆបោក

ចាប់ឃុំខ្លួនបុរសម្នាក់តាមអំណោចសាលក្រមដោយផ្តន្ទាទោស២ឆ្នាំរឿងក្លែងបន្លំឯកសារនិងឆបោក

ភ្នំពេញ៖កាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៧លោកចៅក្រមជំនុំជម្រះ ឌុច សុខសារិន បានសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ ឃុត ញ៉េន ហៅ ជើលី ហៅ វិរៈ ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឈូក សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សី កែវ រាជធានីភ្នំពេញ មុខរបរ ម៉ៅការសំណង់តាមអំណោចសាលក្រមកំបាំងមុខជនជាប់ ចោទ ដោយផ្តន្ទាទោស២ឆ្នាំ​ ពិន័យជាប្រាក់៤លានរៀល រឿងក្លែងបន្លំឯកសារនិងឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១២។

តុលាការចោទបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា​៦២៦​មាត្រា​៦២៧មា ត្រា៣៧៧និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។និងបង្គាប់ឲ្យឈ្មោះ​ ឃុត ញ៉េន ហៅ ជើលី ហៅ វិរៈ សង់សំណងជម្ងឺចិត្តចំនួន១០លានរៀលទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ Kittikong Hong Suvong ការទាមទារលើសពីនេះត្រូវច្រានចោល។

សាលក្រមនេះជំនុំជម្រះនិងប្រកាសជាសាធារណៈ កំបាំងមុខជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី។ទុកសិទ្ធិប្តឹងទាស់និងប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់។
កាលថ្ងៃទី២២វិច្ឆិកា២០១៧ វេលាម៉ោង០៩:៤៥ នាទី កម្លាំងការិយាល័យបានឃាត់ខ្លួនមនុស្សចំនួន ០១នាក់ នៅចំណុចផ្លូវជាតិលេខ៥(ផ្លូវភ្លោះ) សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ មករា ២០១២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៨៣ «ថ»ដ​.ច.ន ចុះថ្ងៃទី ១៧-១០-២០១៧ ចេញដោយលោក ឌុច សុខសារិន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឃុត ញ៉េន ហៅ ជើលី ហៅ វិរះ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឈូក សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ ម៉ៅការសំណង់៕(ដោយអុីង វុឌ្ឍិន)

 

Leave a Reply

Your email address will not be published. Required fields are marked *