ទំព័រដើម / ប្លែកៗ / ក្រុមស្ត្រីអ្នកលោតឆ័ត្រយោង រួមគ្នាបំបែកកំណត់ត្រា

ក្រុមស្ត្រីអ្នកលោតឆ័ត្រយោង រួមគ្នាបំបែកកំណត់ត្រា

ស្ត្រីអ្នកលោតឆ័ត្រយោង មកពី១៩ប្រទេស បានរួមគ្នាហោះសំកាំងខ្លួន កណ្តាលអាកាស ក្នុងគម្រោង Women on Wings នៅប្រទេសអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅនេះ។

គម្រោង Women on Wings ទើបតែបង្កើតឡើងក្នុងឆ្នាំនេះ ដើម្បីបំបែកកំណត់ត្រាពិភពលោក ទ្រង់ទ្រាយធំ ដោយមានស្រ្តីសរុប៥៧រូបចូលរួម។ ពួកគាត់អ្នកអស់គ្នា បានលោតចេញពីក្នុង​យន្តហោះចំនួន៣គ្រឿង ដែលហោះព្រមគ្នា ហើយមកជួបជុំគ្នាហោះសំកាំង​ខ្លួនកណ្តាល​អាកាស រយៈពេល៩០វិនាទី ដោយមិនមានការចងភ្ជាប់អ្វីទាំងអស់ ហើយពួកគាត់បាន​បង្ហាញ​ទម្រង់នៃការហោះសំកាំងនេះ ៣រូបភាពផ្សេងគ្នា។

Kate Cooper អ្នកគ្រប់គ្រងក្រុមខាងលើនិយាយថា ពួកយើងបានសម្រេចការងារនេះ​ដោយ​ជោគជ័យ។

សូមបញ្ជាក់ថា ទម្រង់បែបនេះ ធ្លាប់មានក្នុងប្រទេសហូឡង់ ដោយមានស្ត្រីអ្នកលោតឆ័ត្រ​យោងចំនួន៥៦នាក់ចូលរួម៕

Leave a Reply

Your email address will not be published. Required fields are marked *