ទំព័រដើម / ប្លែកៗ / App ក្នុងទូរស័ព្ទដៃ ដែលអាចដឹងថាអ្នក មានជំងឺភ្នែកស្ងួត

App ក្នុងទូរស័ព្ទដៃ ដែលអាចដឹងថាអ្នក មានជំងឺភ្នែកស្ងួត

ក្រុមអ្នកវិទ្យាសាស្ត្រ បានអភិវឌ្ឍន៍កម្មវិធីក្នុងទូរស័ព្ទដៃ ដើម្បីធ្វើរោគវិនិច្ឆ័យ ទៅលើជំងឺភ្នែក​ស្ងួត ដែលជំងឺនេះភាគច្រើន គឺកើតចំពោះមនុស្សវ័យក្មេង ដោយសារពួកគេ សម្លឹងមើល screen ឧបករណ៍អេឡិចត្រូនិកច្រើន។

James Wolffsohn អ្នកជំនាញមកពីសកលវិទ្យាល័យ Aston ប្រាប់ថា កែវភ្នែករបស់យើង ប្រឈមនឹងការបំផ្លាញជាច្រើនផ្នែក។ ទឹកភ្នែក តែងចេញមកផ្សើម​កែវ​ភ្នែក​របស់​អ្នក​គ្រប់ពេល មិនមែននៅតែពេលអ្នកយំនោះទេ ប៉ុន្តែបើកាលណាអ្នកប្រើភ្នែកសម្លឹងអ្វីយូរៗពេក វានឹងធ្វើឲ្យ​ភ្នែក​របស់អ្នកស្ងួត។ ជាក់ស្តែង គឺការសម្លឹងមើល screen សំភារៈបច្ចេកវិទ្យាទំនើបៗ មានដូ​ច​ជា កុំព្យូទ័រ, tablets និង smartphones ជាដើម។

កម្មវិធីក្នុង app នេះមានសំនួរ និងមានការសាកល្បង ទៅលើកែវភ្នែករបស់អ្នក ដើម្បីធ្វើរោគ​វិនិច្ឆ័យ។ វិធីប្រើ គឺគ្រាន់តែចុចបើកកម្មវិធី ហើយធ្វើតាមការណែនាំ លទ្ធផលនឹងបង្ហាញជាក់​ស្ដែង​ទៅតាមសភាពភ្នែករបស់អ្នក។

យោងតាមការស្រាវជ្រាវកន្លងមកនៅចក្រភពអង់គ្លេសបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម៥​នាក់ គឺមានជំងឺភ្នែកស្ងួត មូលហេតុ គឺដោយសារតែពួកគេសម្លឹងមើល screen ក្នុងរយៈ​ពេល​យូរៗ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *