ទំព័រដើម / ព័ត៌មានជាតិ / វៀតណាមគ្រោងនាំចេញផលិតផលឈើអោយបាន២ពាន់លានដុល្លារនៅឆ្នាំ២០២៥

វៀតណាមគ្រោងនាំចេញផលិតផលឈើអោយបាន២ពាន់លានដុល្លារនៅឆ្នាំ២០២៥

ភ្នំពេញ៖វៀតណាមគ្រោងនាំចេញផលិតផលឈើអោយបាន២ពាន់លានដុល្លារនៅឆ្នាំ២០២៥។នេះបើតាមនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phucបានលើើកឡើងនាព្រឹកថ្ងៃទី៨ខែសីហា នៅទីក្រុងហូជីមិញ ក្នុងពេលអញ្ជើញជាអធិបតី សន្និសីទ “ទិសដៅ ដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍ឆាប់រហស ចីរភាពផ្នែកកែច្នៃឈើនិង ផលិតផលព្រៃឈើនាំចេញ” ។

លោកបានជួបជាមួួយសហគ្រាសជាង ៣០០ ដែលតំណាងឱ្យសហគ្រាសកែច្នៃឈើចំនួន ៤.៥០០ នៅទូទាំងប្រទេស។”

លោកបានបញ្ជក់ថា៖” ឧស្សាហកម្មកែច្នៃឈើនិងរុក្ខកម្មជាមុខទំនិញនាំចេញដ៏សំខាន់និងជាទំនិញនាំចេញបានហួសកម្រិតរបស់វៀតណាម។ ពោលគឺ កាលពីឆ្នាំមុននេះ តម្លៃនៃការនាំចេញឈើនិងរុក្ខកម្មបានកើនឡើងជាង ៨ពាន់លានដុល្លារអាមេរិក ហើយគោលដៅនៅឆ្នាំនេះទទួលបានយ៉ាងហោចណាស់ ៩ ពាន់លានដុល្លារអាមេរិកផងដែរ។ ការកែច្នៃឈើនិងផលិតផលព្រៃឈើកំពុងបង្កើតការងារធ្វើសម្រាប់កម្មករជាង ៥០ម៉ឺននាក់នៅក្នុងសហគ្រាសនិងកម្មកររាប់លាននាក់នៅតំបន់ភ្នំក្នុងវិស័យដាំព្រៃឈើនិងការផ្គត់ផ្គង់វត្ថុធាតុដើម”។រដ្ឋាភិបាលវៀតណាមដាក់ផែនការនាំចេញផលិតផលឈើ២០កោដិដុល្លារនៅឆ្នាំ២០២៥។

សូមគូសបញ្ជាក់ថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកនិងលំដាប់លេខ ២ នៅទ្វីបអាស៊ី ដោយសារការនាំចេញឈើនិងផលិតផលព្រៃឈើ។ រហូតមកដល់ពេលនេះឈើនិងផលិតផលព្រៃឈើរបស់វៀតណាមមានវត្តមាននៅក្នុងប្រ ទេសនិងតំបន់ដែនដីជាង ១២០ ។ ទីផ្សារសំខាន់ៗរបស់វៀត ណាមគឺអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូងនិងសហភាពអឺរ៉ុបEU៕

Leave a Reply

Your email address will not be published. Required fields are marked *