ទំព័រដើម / ព័ត៌មានជាតិ / ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួននៅស្រុកបន្ទាយស្រីខេត្តសៀមរាប

ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួននៅស្រុកបន្ទាយស្រីខេត្តសៀមរាប

ខេត្តសៀមរាប៖លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាបបានឱ្យដឹងថា ដោយសារនៅយប់ថ្ងៃទី០៨ខែសីហានេះមានភ្លៀងធ្លាក់ខ្លំាងធ្វើឱ្យទឹកហូធ្លាក់មកពីលើភ្នំគូលែនច្រើនបណ្តាលឱ្យភូមិចំនួន២ គឺភូមិត្បែង និងភូមិតានី នៅស្រុកបន្ទាយស្រីនេះមានការលិចជាអន្លើៗ ។
លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្លូវមួយចំនួន និងផ្ទះរបស់អ្នកភូមិជាអន្លើៗនេះដោយតែប្រព័ន្ធលូរហូឆ្លងកាត់ផ្លូវ៦៧មានការកកស្ទះ ដែលធ្វើឱ្យទឹកហូឆ្លងកាត់ទៅម្ខាងទៀតមិនរួចក៍បណ្តាលឱ្យលិចផ្ទះអ្នកភូមិតែម្តង។ហើយបញ្ហានេះអាជ្ញាធរបានកំពុងតែជួយដោះស្រាយហើយ គឺមិនយូទេនៅល្ងាចថ្ងៃទី០៩ខែសីហានេះទឹកនេះនិងស្រកអស់វិញ។

លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាបបានឱ្យដឹងថា សម្រាប់ស្ថានភាពទឹកនៅទូទាំងខេត្តសៀមរាមិនមានបញ្ហានោះទេ ដោយនៅព្រឹកថ្ងៃទី០៩ខែសីហានេះកំពស់ទឹកស្ទឹងស្រែង៣,០៥ម៉ែត្រ កំពស់ទឹក ប្រកាសអាសន្ន ៨,០០ម៉ែត្រ ទឹកស្ទឹង សៀមរាប ១,៨៥ ម៉ែត្រ កំពស់ទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ ទឹកស្ទឹងជីក្រែង ០,៥០ម៉ែត្រ កំពស់ទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ ។ប៉ុន្តែទោះជាយ៉ាងនេះក្តីអាជ្ញាធរបានត្រៀមជានិច្ចក្នុងការតាមដានអំពីស្ថានភាពទឹកនេះ ករណីមានទឹកជំនន់អាជ្ញាធរនិងចុះទៅជួយទាន់ពេលវេលា៕អត្ថបទ៖ឃុត សៅ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *