ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជានិងថៃខិតខំជំរុញទំហំពាណិជ្ជកម្មដល់១៥ពាន់លានដុល្លារអាមេរិចនៅឆ្នាំ២០២០

កម្ពុជានិងថៃខិតខំជំរុញទំហំពាណិជ្ជកម្មដល់១៥ពាន់លានដុល្លារអាមេរិចនៅឆ្នាំ២០២០

ភ្នំពេញ៖កម្ពុជានិងថៃខិតខំជំរុញទំហំពាណិជ្ជកម្មដល់១៥ពាន់លានដុល្លារអាមេរិចនៅឆ្នាំ២០២០។នេះបើតាមមន្ដ្រីកម្ពុជាបានអោយដឹងនៅក្នុងជំនូបរវាងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រវាងឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជននៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោកស្រី Doungjai Chanthon ប្រធានអនុគណៈកម្មការពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែន សម្រាប់ប្រទេសកម្ពុជា និងវៀតណាម នៃសភាពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសក្នុងការចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សម្រាប់ទីផ្សារកម្ពុជា និងអន្តរជាតិ។ ប្រតិភូធុរកិច្ចជនថៃ មកពីក្រុមហ៊ុនចំនួន ២០ ដែលវិនិយោគ និងធ្វើពាណិជ្ជកម្មលើវិស័យអេឡិចត្រូនិក ភេសជ្ជៈ បរិក្ខាពេទ្យ សម្ភារៈប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស ចំណីអាហារ ផលិតផលកសិកម្ម គ្រឿងសំណង់ ជាដើម។ល។

តាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានផ្សាយថា៖ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើសភាពាណិជ្ជកម្មថៃ ជួយជំរុញរាជរដ្ឋាភិបាលថៃ លើបញ្ហាមួយចំនួនដូចជា ១. ពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើទំនិញឆ្លងកាត់ ២. អនុញ្ញាតជម្រុញឱ្យចុះហត្ថលេខាលើ MOU ដើម្បីឱ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមគ្រប់ច្រក (ដែលកន្លងមកទើបអនុញ្ញាតត្រឹមតែតាមច្រកប៉ោយប៉ែត-អារញ្ញប្រាថេតតែមួយប៉ុណ្ណោះ) និងបន្ថែមកូតាអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០ និងទៅ៥០០ ជាដំណាក់កាល និង ៣. សម្របសម្រួលនីតិវិធីក្នុងការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃ ជៀសវាងការដាក់ចេញនូវឧបសគ្គនានា ដែលធ្វើឱ្យកម្ពុជា-ថៃ ពុំអាចសម្រេចគោលដៅពាណិជ្ជកម្មបាន១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២០៕

Leave a Reply

Your email address will not be published. Required fields are marked *