ទំព័រដើម / កីឡា / ជម្រើសជាតិអូស្ត្រាលីចាប់ផ្តើមសម័យថ្មីជាមួយលោក Graham Arnold

ជម្រើសជាតិអូស្ត្រាលីចាប់ផ្តើមសម័យថ្មីជាមួយលោក Graham Arnold

បាល់ទាត់ ៖ លោក Granham Arnold បានធ្វើសន្និសីទសារព័ត៌មានលើកដំបូងក្នុងទី​ក្រុងស៊ីដនីកាលពីថ្ងៃពុធម្សិលមិញ ក្រោយលោកបានក្លាយគ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី ជាមួយគ្នានេះ អតីតគ្រូបង្វឹកកិ្លប Sydney FC ខាងលើ នឹងទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិ​អាយុក្រោម២៣ឆ្នាំផងដែរ។

បុរសវ័យ៥៤ឆ្នាំរូបនេះបានត្រលប់ធ្វើជាគ្រូបង្វឹកអូស្ត្រាលីជាលើកទី២ ក្នុងឆ្នាំ២០០៦​ដែល​កាលនោះលោកដឹកនាំបាន១ឆ្នាំ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិហូឡង់ Guus Hiddink លា​លែងពីតំណែងក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2006 ក្នុងប្រទេសអាល្លឺម៉ង់។

សូមបញ្ជាក់ថា អតីតខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិអូស្ត្រាលីពីឆ្នាំ១៩៨៥ដល់ឆ្នាំ​១៩៩៧ ដែលស៊ុតបញ្ចូលទី១៩គ្រាប់ ក្នុងចំណោម៥៤ប្រកួតរូបនេះ នឹងដឹកនាំអូស្ត្រាលីជា លើកដំបូងប្រកួតការពារជើងឯក Asian Cup ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមទល់នឹងក្រុម ជម្រើស​ជាតិហ៊្សកដានីនាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ខាងមុខ៕

 

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *