ទំព័រដើម / ព័ត៌មានជាតិ / អ្នកជំនាញអចលនទ្រព្យថាការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបច្ចប្បន្ននៅមិនទាន់ឆ្លើយ​តប​ទៅ​​នឹងតម្រូវការទីផ្សារ

អ្នកជំនាញអចលនទ្រព្យថាការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបច្ចប្បន្ននៅមិនទាន់ឆ្លើយ​តប​ទៅ​​នឹងតម្រូវការទីផ្សារ

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យថាការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបច្ចប្បន្ននៅមិនទាន់ឆ្លើយតបទៅ​​នឹងតម្រូវការទីផ្សារដែលទាមទារអោយមានការវិនិយោគបន្ថែមខណៈតម្រូវការពីភ្ញៀវបរទេសកំពុងមានការកើនឡើង។

លោកគីមហ៊ាងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យខ្មែររៀលអ៊ីស្ទេតបានអោយ​ទូរទស្សន៍រស្មីហង្សមាស​ដឹងនាថ្ងៃទី០៩ ខែសីហានេះ​ថាបច្ចុប្បន្នសំណង់អគារខុនដូ​ក្នុងរាជធានី​​ភ្នំពេញ​​ប្រមាណ​ជា ៧០% ត្រូវបានស្រូបទាញ​ដោយទីផ្សារអាស៊ាន ស្រប​ពេល​ដែលទីផ្សារនេះមានប្រជាពលរដ្ឋ​ប្រមាណ៦០០លាននាក់។

លោកបន្ថែមថាប​ច្ចុប្បន្នចំនួនខុនដូនៅកម្ពុជាមានប្រមាណតែជាង ១៨០០០យូនីត ប៉ុណ្ណោះដែលទាមទារអោយមានការវិនិយោគបន្ថែមដើម្បីបំពេញតម្រូវការអតិថិជនចិនដែលកំពុង​មាន​កំណើនច្រើននៅកម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​ បង្ហាញ​ថា​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ ​ចំនួន​បន្ទប់​ស្នាក់នៅ​ខុនដូ​ក្នុង​រាជធានីភ្នំពេញបាន​កើន​ដល់​ចំនួន ១១ ៨៣០ ​យូនីត ​កើនឡើង​ប្រមាណ ២០ ​ភាគរយ​បើ​ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយលោកច្រឹកសុខនីមអគ្គនាយកក្រុមហ៊ុន Century Mekong បានលើកឡើងថាទីផ្សារ​ខុនដូ​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​ពេល​នេះ​អាច​និយាយ​ថា​ពិបាក​រក​អតិថិជនតែ​សម្រាប់​ខុនដូ​ដែល​មាន​តម្លៃ​សមរម្យគឺ​មិន​មាន​បញ្ហា​ទេ​ ពោល​គឺតម្រូវការគឺនៅតែមានច្រើនពិសេសអតិថិជនជា​បរទេស។

គួរបញ្ជាក់ថាតម្លៃខុនដូក្នុង​ត្រីមាស​ទី​២នេះសម្រាប់ខុនដូ​តម្លៃ​សមរម្យមានតម្លៃចន្លោះពី ១៥០០ ​ដុល្លារនិង​ ២៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ ខុនដូ​ប្រណីតតម្លៃ​ស្ថិត​ក្នុង​រង្វង់​ ៣៤០០ ​ដុល្លារ​៕អត្ថបទ៖ ម៉ៅចរិយា

Leave a Reply

Your email address will not be published. Required fields are marked *