ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោកដូណាល់ ត្រាំ ដាក់ចេញគោលដៅបង្កើតកងកម្លាំងយោធាអាមេរិកនៅទីអវកាសនៅឆ្នាំ២០២០

លោកដូណាល់ ត្រាំ ដាក់ចេញគោលដៅបង្កើតកងកម្លាំងយោធាអាមេរិកនៅទីអវកាសនៅឆ្នាំ២០២០

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ​ ​បានដាក់ចេញមហិច្ឆិតា​បង្កើត​​​​សា​ខា​យោ​ធា​ទី​៦​​របស់​សហរដ្ឋ​អាមេរិក​​​​ដែលហៅថា ​“កងកម្លាំងទីអវកាស​” នៅឆ្នំា​២០២០ ​ប៉ុន្តែ​ត្រូវ​ក្រុមអ្នករិះគន់លើកឡើងថា ជារឿង​ឥតប្រយោជន៍។​

 លោកដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងធ្វើការ​ដើម្បី​ឲ្យ​ផែន​ការ​​នេះ​​ទទួល​បាន​ការ​គាំទ្រ​ទ្វេរ​​ភាគី​​នៅ​ក្នុងសភា ប៉ុន្តែ​ក្រុមអ្នករិះគន់​បាន​បញ្ចេញទស្សនៈថា ​ការបង្កើត “កងកម្លាំង​អវ​កាស​” ​នេះ គឺជារឿង​ឥតប្រយោជន៍​ ​ព្រោះវាជាការខិតខំប្រឹ​ងប្រែងកា​រិយាធិបតេយ្យ​ដែល​ចំណាយ​ប្រាក់ច្រើន​។​

លោក  Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក​ ​បាន​លើកឡើង​នៅ​ក្នុងមន្ទីរបញ្ចកោណថា ​ការ​​បង្កើត​កងកម្លាំងអវកាសនេះ ​គឺជា​គំនិតមួយ​ដែលដល់ពេលត្រូវបំផុស​ឲ្យ​លេច​ជារូបរាង​ឡើង​ហើយ​ ហើយថា ​ទីបំផុត​សភាដាច់ខាត​ត្រូវ​​តែបង្កើត​​អង្គភាពថ្មីនេះ​ ដែលនឹង​គ្រប់គ្រង​ បង្វឹក​និង​បំពាក់​​​បរិក្ខាយោធាទំនើបៗដល់​កងកម្លាំងអវកាស​របស់សហរដ្ឋអាមេរិក។​​

​​ការលើកឡើងរបស់លោក ​ Mike Pence ​កើតមានឡើងស្របពេល​ មន្ទីរ​បញ្ចកោ​ណ​ចេញផ្សាយ​របាយការណ៍​ ​ដែលគោ​សបញ្ជាក់ពី​ជំហាន​ចំបាច់នៅក្នុង​​ការបង្កើត​កងកម្លាំងអវកាសនេះតែម្តង​ ប៉ុន្តែ​នេះជា​បញ្ហា​ដែល​​មន្ទីរបញ្ចកោណ​គ្មាន​សិទ្ធិអំណាច​ធ្វើដោយខ្លួ​នឯង​នោះឡើយ។​​

 

របាយការណ៍របស់មន្ទីរបញ្ចកោណ ​រួមមានការបង្កើត​​ទីបញ្ជាការ​ដ្ឋាន​ប្រយុទ្ធ​រួម ​ហៅ​ទីបញ្ជា​ដ្ឋានអវកាសសហរដ្ឋអាមេរិកនៅ​ចុង​ឆ្នាំ​២០១៨​ ដែល​ទទួលបានការ​គាំទ្រពេញ​ទំហឹងពី​លោក​ Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិ​។​

ប៉ុន្តែទោះជាយ៉ាងណា របាយការណ៍នេះបានបញ្ជាក់ថា ​ទីបញ្ជាដ្ឋានអវកាសសហរដ្ឋអាមេរិកនេះ​ គួរ​តែ​ឲ្យ​​កងទ័ពអាកាស​គ្រប់​គ្រងសិន​ ព្រោះបច្ចុប្បន្ន​កងទ័ពអាកាស​គ្រប់គ្រង​បញ្ហា​សំខាន់​ពាក់ព័ន្ធ​ទីអវកាស​ស្រាប់ទៅហើយ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *