ទំព័រដើម / ព័ត៌មានជាតិ / ក្លឹប៖អ្នកកាសែតឆ្នើម៥នាក់ទទួលជ័យលាភីប្រឡងសរសេរអត្ថបទស្តីពីគ្រួសារ សុខភាពនិងកីឡា

ក្លឹប៖អ្នកកាសែតឆ្នើម៥នាក់ទទួលជ័យលាភីប្រឡងសរសេរអត្ថបទស្តីពីគ្រួសារ សុខភាពនិងកីឡា

ភ្នំពេញ៖បេក្ខជនជ័យលាភី៥រូបត្រូវបានជ្រើសរើសជាអ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំ ២០១៧ក្នុងការប្រកួតប្រជែងយកពានរង្វាន់រង្វាន់សារព័ត៌មានឆ្នើមក្នុងការរាយការណ៍ព័ត៌មានស្តីពីគ្រួសារ សុខភាពនិងកីឡារបស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជាដោយមានការឧបត្ថម្ភវថវិកាដោយក្រុមហ៊ុនរ៉ាប់ងរអាយុជីវិតមេនូគាយខេមបូធា​នៅ​សណ្ឋាគារឡឺរ៉ូយ៉ាល់កាលពីល្ងាចថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧។

ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងដោយមានការចូលរួមពីលោក ផុស សុវណ្ណមន្រ្តីក្រសួងព័ត៌មានជួសលោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងក្លឹបអ្នកកាសែតកម្ពុជា តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយខេមបូឌានិងអ្នកសារព័ត៌មានប្រមាណជិត៦០នាក់មកពីអង្គភាពសារព័ត៌មានានា កាសែត ទូរទស្សន៍និងវិទ្យុ។

អ្នកសារព័ត៌មានជាបេក្ខជន បេក្ខនារីដែលទទួលបានជ័យលាភីរួមមានលោក​រស់​ គង់ ជ័យលាភីលេខ១ទទួលបានប្រាក់១០០០ដុល្លារអាមេរិក លោកមិន ម៉ៅសំណាង​ ជ័យលាភីលេខ២ទទួលបាន៧០០ដុល្លារអាមេរិក លោកម៉ៃ គុណមករា ជ័យលាភីលេខ​៣ ទទួលបាន៥០០ដុល្លារអាមេរិក លោកសឿនវណ្ណឌេតជ័យលាភីលេខ៤និងអ្នកស្រីសុខឃៀង ជ័យលាភីលេខ៥ ម្នាក់ៗទទួលបាន១០០ដុល្លារអាមេរិក។

ក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថាកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌​មានឆ្នើមស្តីពីគ្រួសារ សុខាភាពនិងកីឡាត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញនិងលើកទឹកចិត្តអ្នកសារព័ត៌មានកម្ពុជាឲ្យចូលរួមសរសេរអត្ថបទព័ត៌មាននិងផលិត​បទយកការណ៍ជាទម្រង់វីដេអូឬសម្លេងដែលជាការរួមចំណែកលើកកម្ពស់សុខភាពនិងសុខមាណភាពគ្រួសារព្រមទាំងវិស័យកីឡាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ម្ចាស់ពាន់រង្វាន់ក៍ត្រូវបានក្រុមហ៊ុនអញ្ជើញទៅចូលរួមដំណើរកំសាន្តទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមយកព័ត៌មានក្នុងការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនៅអង្គរវត្តដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ខែធ្នូឆ្នាំ២០១៧។

ក្លឹបអ្នកកាសែតកម្ពុជាបានអះអាងថាក្រោមការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រ៉ងមេនូឡាយបានប្រកាសទទួលពាក្យចូលរួមប្រកួតប្រជែងចាប់តាំងពីថ្ងៃទី២០ខែតុលារហូតដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៧។កម្មវិធីប្រកួតប្រជែងនេះបើកទូលាយដល់អ្នកសារព័ត៌មានខ្មែរ រួមមានអ្នកកាសែតដែលមានស្ថាប័នពិតប្រាកដឬធ្វើការងារដោយឯករាជ្យទាំងនៅផ្នែកបោះពុម្ភនិងទស្សនាវដ្តីឬតាមរលកធាតុអាការ(វិទ្យុនិងទូរទស្ស ន៍)ព្រមទាំងអ្នកសារព័ត៌មានអនឡាញឬគេហទំព័រនិងអ្នកកាសែតបង្ហោះតាមហ្វេស ប៊ុក៕ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *