ទំព័រដើម / ព័ត៌មានសំខាន់ៗ / ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងឥតឈប់ឈរសម្លាប់មនុស្ស២០នាក់នៅភាគខាងត្បូងប្រទេសឥណ្ឌា

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងឥតឈប់ឈរសម្លាប់មនុស្ស២០នាក់នៅភាគខាងត្បូងប្រទេសឥណ្ឌា

ឥណ្ឌា៖ ភ្លៀងធ្លាក់​ឥតឈប់ឈរ​បង្កទៅ​ជាទឹកជំនន់និងការបាក់ដី​បានសម្លាប់មនុស្សយ៉ាងតិច​២០​នាក់​​នៅ​ភាគខាងត្បូងប្រទេសឥណ្ឌា​ រហូតដល់បង្ខំ​ឲ្យអាជ្ញាធរ​បើក​ទ្វារទឹកយ៉ាងតិច​២៤​ ​ដើម្បី​ចៀសវាង​គ្រោះ​មហន្តរាយកាន់តែធ្ងន់ធ្ងរ។​​

​ក្រៅពីបណ្តាល​ឲ្យមនុស្សស្លាប់យ៉ាងតិច​​២០នាក់កាលពីម្សិលមិញ​ ភ្លៀង​​​ធ្លាក់​ខ្លាំងនៅក្នុងរដ្ឋ​ Kerala ​ក៏​បាន​​បណ្តាល​ឲ្យមនុស្ស​បាត់បង់ជីវិត​១៧៥​​នាក់រួចមកហើយផងដែរ​ បើគិតចាប់តាំងពីខែមិថុនាមក​ នេះ​បើ​យោ​ង​តាម​មន្ត្រី​ម្នាក់ធ្វើការនៅ​អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយ​​ប្រចាំរដ្ឋ​ Kerala នេះ។​

​មន្ទីរឧតុនិយម​​នៅក្នុងរដ្ឋដដែលនេះ​ ​បានព្យាករថា ​ភ្លៀងនឹងបន្តធ្លាក់​មក​​​ទៀត​​​​រហូតដល់ថ្ងៃច័ន្ទ​ ស្រប​ពេល​មាន​មនុស្ស​រាប់ម៉ឺននាក់​បាន​បាត់បង់ផ្ទះ​សំដែងស្រាប់ទៅហើយ​ ដោយ​សារភ្លៀ​ងធ្លាក់​មក​ជាប់​រហូត​ជាង​៤៨ម៉ោងកាល​ពីម្សិលមិញ​ នៅតំ​បន់មួ​យចំនួន​ដែល​ស្ថិតនៅតាមទីទំនាប។​​

ប៉ុន្តែ​ទោះជាយ៉ាងណា ​​​លោក ​ Pinarayi Vijayan នាយក​រដ្ឋ​មន្ត្រីប្រចាំរដ្ឋ ​Kerala នេះ បាន​លើក​ឡើង​ថា ​ឥឡូវ​នេះ​ ​អាជ្ញាធរមូលដ្ឋាន ​កងទ័ពអាកាស ​កងទ័ពជើងទឹក ​ឆ្នាំសមុទ្រ​ និង​កងថ្មើជើង​របស់​ប្រទេសឥណ្ឌា​ បានចុះមកជួយ​ប្រជា​ពលរដ្ឋ​​នៅតំបន់រងគ្រោះខ្លាំងជាបណ្តើរៗហើយ។

ដោយឡែកនៅក្នុង​​​​ទីក្រុង​ Aubagne ​ភាគខាងត្បូងប្រទេសបារាំង​ឯណោះវិញ ក៏មាន​ការជម្លៀស​ពល​រដ្ឋមួយចំនួន​ជាបន្ទាន់ផងដែរ​កាលពីម្សិលមិញដដែល​ ក្រោយ​ភ្លៀងធ្លាក់មក​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​យ៉ាងគំហុកនៅ​លើផ្លូវ​តូចមួយខ្សែ៕

Leave a Reply

Your email address will not be published. Required fields are marked *