ទំព័រដើម / កីឡា / លោក Ricardo Gareca បន្តដឹកនាំជម្រើសជាតិប៉េរូ៣ឆ្នាំទៀត

លោក Ricardo Gareca បន្តដឹកនាំជម្រើសជាតិប៉េរូ៣ឆ្នាំទៀត

បាល់ទាត់ ៖ លោក Ricardo Gareca ទទួលបានកិច្ចសន្យា៣ឆ្នាំបន្ថែមទៀតដើម្បីដឹក​នាំក្រុមជម្រើសជាតិប៉េរូរហូតដល់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ទោះ មិនជោគជ័យនៅ World Cup 2018 ក្នុងប្រទេសរុស្ស៊ីក៏ដោយ។

បុរសសញ្ជាតិអាហ្សង់ទីនវ័យ៦០ខាងលើ ថ្វីបើដឹកនាំប៉េរូមិនទទួលបាន​ផ្លែផ្កា World Cup 2018 ក៏ពិតមែន តែប្រជាជនប៉េរូបានហៅលោកថា ជាវីរបុរស​ ក្រោយលោកជួយប៉េរូបាន បង្ហាញខ្លួននៅ World Cup ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៨២មក។ លោក Gareca នឹង ទទួលបានកិច្ចសន្យាថ្មីលើសពីនេះទៀត បើប៉េរូមានកៅអីទៅ World Cup 2022 ខណៈលោក ចូលមកកាន់តំណែងជាគ្រូបង្វឹកប៉េរូក្នុងឆ្នាំ២០១៥។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ World Cup 2018 ក្នុងប្រទេសរុស្ស៊ីកន្លងមក ក្រុមជម្រើស​ជាតិប៉េរូឆ្លងអត់ផុតពីវគ្គសន្សំពិន្ទុ ដោយឈ្នះ១ និងចាញ់២ ពោលគឺចាញ់ដាណឺម៉ាក ០-១, ចាញ់បារាំង ០-១ និងចុង​ក្រោយឈ្នះអូស្ត្រាលី ២-០ បានត្រឹមលេខ៣ក្នុងពូល C៕

Leave a Reply

Your email address will not be published. Required fields are marked *