ទំព័រដើម / ប្លែកៗ / ភ្លៀងដុំទឹកកក

ភ្លៀងដុំទឹកកក

មនុស្ស១៤នាក់បានរងរបួស និងសត្វចំនួន៣ក្បាលបានងាប់ ដោយសារតែហេតុការណ៍ភ្លៀង​ធ្លាក់ចេញជាដុំទឹកកកប៉ុនៗគ្រាប់ប៉េងប៉ុង ដែលបានធ្លាក់មកយ៉ាងកំហ៊ុក មកលើទឹកដីនៃរដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ។

ភ្លៀងដុំទឹកកកនេះ ក៏បានធ្លាក់នៅតំបន់សួនសត្វ Cheyenne ដែរ ដោយពេលនោះ មានអ្នក​មកកំសាន្តនៅសួនសត្វខាងលើជាង ៣,៥០០នាក់។ ក្រៅពីមានមនុស្ស និងសត្វរងរបួស ហើយនោះ រថយន្តជាច្រើនគ្រឿង បានរងការខូចខាតស្ទើរទាំងស្រុង។

 

ភ្នាក់ងារពន្លត់អគ្គីភ័យបានឲ្យដឹងថា មនុស្ស៥នាក់ដែលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យភ្លាមៗ ក្នុងហេតុការណ៍ភ្លៀងដុំទឹកកកនេះ មិនមានក្មេងៗរងរបួសទេ ព្រោះមាន​ការការពារពីអាណាព្យាបាល៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *